徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធយុទ្ធសាស្ត្រស្តីពីធ្វើឲ្យប្រទេសមានភាពខ្លាំងដោយផ្អែកលើម៉ាកនៃប្រទេសចិនបានបង្កើតឡើងនៅក្រុងប៉េកាំង

2019-05-10 15:42:37 cri

图片默认标题_fororder_品牌强国战略联盟 成立 图

    ក្នុងឱកាស​ខួប ៥ ឆ្នាំ​នៃសុន្ទរកថា​ដ៏សំខាន់​របស់​លោកស៊ីជីនីង ប្រធានរដ្ឋចិន​អំពី​“ការផ្លាស់ប្តូរ​ចំនួន ៣ ក្នុងការកសាង​ម៉ាកប្រទេសចិន សម្ព័ន្ធ”​យុទ្ធសាស្ត្រ​ស្តីពី​ធ្វើឲ្យ​ប្រទេស​មានភាពខ្លាំង​ដោយផ្អែក​លើម៉ាក​នៃប្រទេសចិន​ត្រូវបាន​បង្កើតឡើង​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១០ ខែឧសភា ។

    សម្ព័ន្ធ​យុទ្ធសាស្ត្រ​ស្តីពី​ធ្វើឲ្យ​ប្រទេស​មានភាពខ្លាំង​ដោយផ្អែក​លើម៉ាក​នៃប្រទេសចិន​បានផ្តួចផ្តើម​ឡើង​ដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន ដែលគ្របដណ្ដប់​ក្រសួង​និងគណៈកម្មាធិការ​មជ្ឈិម រដ្ឋបាលតំបន់ សហគ្រាស​និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ជាដើម សរុប​ស្ថាប័ន​ជាសមាជិក​ដំណាក់កាល​ទី ១ មានចំនួន ១២០០ ។ ស្ថាប័ន​ជាសមាជិក​បានចេញផ្សាយ​សេចក្តីផ្តួចផ្តើម​រួមថា នឹងរួមគ្នា​ជំរុញ​យុទ្ធសាស្ត្រ​ស្តីពី​ធ្វើឲ្យ​ប្រទេស​មានភាពខ្លាំង​ដោយផ្អែក​លើម៉ាក ខិតខំ​បំពេញ​សេចក្តីប្រាថ្នា​របស់ប្រជាជន​ចំពោះ​ជីវភាព​ដ៏ល្អបវរ ។

    លោក​Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ចិន​និងជា​អគ្គនាយក​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បានថ្លែងថា ការបង្កើន​ម៉ាកប្រទេសចិន បង្កើនឥទ្ធិពល​លើផ្ទៃ​អន្តរជាតិ និងបង្កើត​មតិខ្លាំង​ក្នុងការផ្សព្វផ្សាយ​ម៉ាកប្រទេសចិន គឺជា​ភារកិច្ច​របស់​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​ក្នុងការជំរុញ​ការផ្លាស់ប្តូរ​ចំនួន ៣ ក្នុងការកសាង​ម៉ាកប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស