翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនសហគ្រាសដែលនឹងចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ នឹងច្រើនជាងការទ្រង់ទ្រាយនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយ

2019-05-10 16:21:59 cri

    ថ្ងៃទី ៩ ខែ​ឧសភា មន្រ្តី​នៃ​នាយកដ្ឋាន​ពិព័រណ៍​នាំ​ចូល​អន្តរជាតិ​ប្រទេសចិន​បាន​ថ្លែង​ថា ការងារ​​ទាក់​ទាញ​សហគ្រាសឲ្យ​​មក​ចូល​រួម​​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី ២ ជិត​បញ្ចប់​​ហើយ​ ។​ តាម​ការ​ប៉ាន់​ប្រមាណ​ ចំនួន​​សហគ្រាស​នឹងច្រើន​​ជាង​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី ១ ។​

    តាម​ដំណឹង​ឲ្យ​ដឹង​ថា ​​ទំហំ​នៃផ្ទៃ​ក្រឡា​សម្រាប់​​ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី ២ នឹង​មាន​រហូត​​ដល់​ ៣៣ ម៉ឺន​ម៉ែត្រ​ក្រឡា ​ដោយ​នឹង​បន្ថែម​ប្រភេទនៃ​ទំនិញ​សម្រាប់​ការ​​តាំង​ពិព័រណ៍​ថ្មី​ៗ​ដូចជាទំនិញ​​ប្រើ​ប្រាស់ទំនើប​ៗ​ និង​AR/VRជាដើម ។ ក្នុង​ចំណោម​សហគ្រាស​ដែល​បាន​ចុះ​ហត្ថលេខា​ មាន​សហគ្រាស​ខ្លាំងជាង​គេ​​​ចំនួន​ ៥០០ ​លើ​ពិភពលោក​និង​សហគ្រាស​ជួរ​​មុខលើ​ស​ពី​ ២៥០ សហគ្រាស​ ធ្វើ​ឲ្យ​​ពិព័រណ៍​​លើក​នេះ​​ធំ​ជាង​​​​ពិព័រណ៍លើក​ទី​ ១ ។

    លោក​Wang Bingnan​ អនុរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ជា​វេទិកា​ជា​សកល​ ដែលបាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លើ​លោក​ចូលរួមនៅ​ក្នុង​​ដំណើរការ​នៃ​កំណែទម្រង់​និង​បើក​ទូលាយ​​របស់ប្រទេសចិន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស