徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងហុងកុងនិងអាស៊ាននឹងចូលជាធរមាននៅខែមិថុនា

2019-05-10 09:59:59 cri

    ថ្ងៃទី ៩ ខែឧសភា អ្នកនាំពាក្យ​នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​បានថ្លែងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងហុងកុង​និង​អាស៊ាន​ដែល​ពាក់ព័ន្ធនឹង​ប្រទេស​ជាសមាជិក​អាស៊ាន​ចំនួន ៣ គឺ​មីយ៉ាន់ម៉ា សិង្ហបុរី​និង​ថៃ​នឹង​ចូលជា​ធរមាន​នៅ​ថ្ងៃទី ១១ ខែមិថុនា ។ អ្នកជំនាញការ​ជាច្រើនរូប​បានថ្លែងថា ការចូលជាធរមាន​នៃ​កិច្ចព្រមព្រៀង​នឹង​បង្កើត​កាលានុវត្តភាព​ធ្វើពាណិជ្ជកម្ម​និង​វិនិយោគ​កាន់តែ​ច្រើន ។

    មន្ត្រី​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​បានថ្លែងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ហុងកុង​និងប្រទេស​ជាសមាជិក​អាស៊ាន​ផ្សេងទៀត​ក៏នឹង​ចូលជាធរមាន​ជាបន្តបន្ទាប់​ដែរ​នៅពេលអនាគត ហើយ​ការអភិវឌ្ឍ​របស់​ហុងកុង​និងអាស៊ាន​នឹងបន្ថែម​កម្លាំង​រស់រវើក​កាន់តែច្រើន ។ ព្រមជាមួយនេះ វាក៏នឹង​ជំរុញឲ្យ​ហុងកុង​និងអាស៊ាន​រួមគ្នា​ជំរុញ​ការកសាង​ខ្សែក្រវាត់​និងផ្លូវ​ដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស