马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អាស៊ានពិគ្រោះពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតថ្មីក្នុងតំបន់ដើម្បីធ្វើឲ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2019-05-10 16:50:21 cri

     សន្និសីទ​ថ្នាក់​មន្រ្តី​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន​អាស៊ាន​លើក​ទី​១៦​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​៩ខែ​ឧសភា ​តំណាង​នៃ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​និងប្រទេស​អាស៊ាន​នានា​បាន​ពិគ្រោះពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ក្នុង​តំបន់ ​បង្ហាញ​នូវ​ទស្សនវិស័យ​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​របស់​ប្រទេស​នានា​ក្នុង​វិស័យ​បច្ចេកវិទ្យា ​កិច្ច​ការ​ពាណិជ្ជកម្ម​អេឡិចត្រូនិកឆ្លងដែន ​ចរាចណ៍​ទំនិញ ​និង​ផលិតកម្ម​ជា​ដើម។

     តំណាង​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​មាន​ការ​វិវឌ្ឍ​យ៉ាង​ឆាប់​ក្នុង​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិទ្យា​5G ​រំពឹងថា​តាមរយៈ​វេទិកា​នៃ​កិច្ច​ប្រជុំកំពូល​អាច​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈក្នុង​ផ្នែក​មាន​ពាក់ព័ន្ធ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ថែមមួយ​កម្រិត​ទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស