马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីនិងថ្លែងសុន្ទរកថាសំខាន់

2019-05-09 17:05:25 cri

图片默认标题_fororder_1124470789_1557368011003_title0h

     លោក​XuLinអនុរដ្ឋមន្រ្តី​ក្រសួង​ឃោសនា​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​នៃ​ការិយាល័យ​ព័ត៌មាន​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ប្រកាស​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នា​ថ្ងៃ​ទី​៩ខែ​ឧសភា​ថា ​​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​នឹង​ប្រារព្ធ​ធ្វើ​​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​១៥ខែ​ឧសភា​យ៉ាង​ឱឡារិក។​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ ​ដោយ​ថ្លែង​សុន្ទរកថា​សំខាន់​និង​ចូលរួម​សកម្មភាព​មាន​ពាក់ព័ន្ធ។​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ក្រិក សិង្ហបុរី​ ស្រីលង្កា​និង​អាមេនី​ ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ម៉ុហ្គោលី​ ​និង​អ្នកទទួល​ខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ​ដូច​ជា​អង្គការ​យូណេស្កូ​ជា​ដើម​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​លើក​នេះ។​តំណាង​នៃ​ប្រទេស​អាស៊ីចំនួន​៤៧​និង​តំណាង​នៃ​ប្រទេស​ក្រៅពី​អាស៊ី​នឹង​ចូលរួម​សកម្មភាព​មាន​ពាក់ព័ន្ធ។

      កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ជា​សកម្មភាព​ការ​ទូត​ដ៏​សំខាន់​មួយ​ទៀត​ដែល​ប្រទេស​ចិន​រៀបចំ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​វេទិកា​កំពូល​លើក​ទី​២​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ខ្សែ​ក្រវាត់​និង​ផ្លូវ​និង​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុងប៉េកាំង ​ដែល​ជាព្រឹត្តិការ​អន្តរជាតិ​ដ៏​សំខាន់​ប្រកបដោយ​អត្ថន័យ​។​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​លើក​នេះ​គឺ​ការ​ផ្លាស់​ប្តូរ​និង​រៀនសូត្រ​ពី​គ្នា​អំពី​អរិយធម៌​អាស៊ី​និង​សហគមន៍​វាសនា​រួម​គ្នា ​របៀបវារៈ​នៃ​កិច្ច​ប្រជុំលើក​នេះ​រួម​មាន​ ​ពិធីលៀងសាយភោជន ​ពិធី​សម្ពោធបើក ​អនុវេទិកា ​ពិធី​ក្បួន​ដង្ហែ​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​អាស៊ីនិង​សប្តាហ៍​អរិយធម៌​អាស៊ី​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស