徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផែនការនិងនយោបាយជាមួយតួអង្គសេដ្ឋកិច្ចតាមបណ្តោយខ្សែក្រវាត់និងផ្លូវ

2019-05-09 11:13:48 cri

    កាលពី​ថ្ងៃទី ៨ ខែឧសភា មន្ត្រី​នៃក្រុម​ដឹកនាំ​ការជំរុញ​ការងារ​កសាង​ខ្សែក្រវាត់​និងផ្លូវ​នៃប្រទេសចិន​បានថ្លែងថា ប្រទេសចិន​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផែនការ​និង​នយោបាយ​ជាមួយ​តួអង្គ​សេដ្ឋកិច្ច​តាមបណ្តោយ​ខ្សែក្រវាត់​និងផ្លូវ ជំរុញសេរីភាវូបនីយកម្ម​និង​ការសម្របសម្រួល​សម្រាប់​ការវិនិយោគ​និងពាណិជ្ជកម្ម ធ្វើកិច្ចសហប្រតិបត្តិការ​ទីផ្សារ​ភាគីទី ៣ បង្កើន​ការចែករំលែក​ផលប្រយោជន៍​ជាមួយ​តួអង្គ​សេដ្ឋកិច្ច​រីកលូតលាស់ ។

    មន្ត្រី​រូបនេះ​ថ្លែងថា ប្រទេសចិន​នឹងបន្ត​ជំរុញ​ដោយមាន​គុណភាពខ្ពស់​នូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួន ធ្វើឲ្យ​ប្រជាជន​នៃ​ប្រទេស​និងតំបន់​តាមបណ្តោយ​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ​ពីការកសាង​ខ្សែក្រវាត់​និងផ្លូវ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស