孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនបានបញ្ជាក់ថា ប្រកាន់ខ្ជាប់នូវការកសាងកម្លាំងប៉ូលិសដោយវិធីនយោបាយ កំណែទម្រង់ប្រើប្រាស់បច្ចេកវិទ្យាការគ្រប់គ្រងយ៉ាងតឹងរឹង ការបំពេញបេសកកម្ម ដើម្បីបម្រើបក្សនិងប្រជាជនឲ្យបានល្អនៅយុគសម័យថ្មី

2019-05-09 18:05:33 cri

​​ថ្ងៃ​ទី​៧​ដល់​៨​ខែ​ឧសភា​ សន្និសីទ​ស្តី​ពី​ការងារ​សន្តិសុខ​សាធារណៈ​ជាតិ​បាន​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។លោក​XiJinping​អគ្គលេខាធិការ​នៃ​គណៈកម្មធិការ​មជ្ឃិម​បក្សកុម្មុយនិស្តចិន​​ប្រធាន​រដ្ឋ​ចិន​និង​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឃិម​ចិន​បាន​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​។

 ​លោក​XiJinping​បាន​បញ្ជាក់​ថា​ស្ថាប័ន​សន្តិសុខ​សាធារណៈ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដឹកនាំ​ក្រោម​គំនិត​សង្គម​និយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​នៅ​យុគសម័យថ្មី​ប្រកាន់​ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​ដែល​ផ្តោតលើ​ប្រជាជន​ជា​ស្នូល​ ប្រកាន់​ខ្ជាប់​នូវ​ការ​កសាង​កម្លាំង​ប៉ូលិស​ដោយ​វិធី​នយោបាយ​ កំណែទម្រង់​តាម​រយៈ​ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​លើក​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ការ​គ្រប់​គ្រង​យ៉ាង​តឹងរឹង ​និង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​មាន​អារម្មណ៍​សុវត្ថិភាព​ជា​និរន្តរភាព​ បង្កើន​បរិយាកាស​សង្គម​និង​នយោបាយ​ដែល​ប្រកបដោយ​សុវត្ថិភាព​និង​ស្ថិរភាព​ ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​តស៊ូ ​១​សតវត្ស​ទាំង​ពីរ​ និង​ក្តី​សុបិន​ចិន​ស្តី​ពី​ការ​ស្តារឡើង​វិញ​ដ៏​មហិមា​នៃ​ប្រជាជន​ចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស