魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Tan Kok Wai បេសកជនពិសេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិនថែ្លងថា ម៉ាឡេស៊ីនឹងបន្តគាំទ្រនិងចូលរួមក្នុងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"

2019-05-09 15:57:41 cri

    លោក​ Tan​ Kok ​Wai​ បេសកជនពិសេស​ម៉ាឡេស៊ី​ប្រចាំនៅ​ប្រទេសចិន​បាន​ថែ្លងនៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​ថា ​ប្រទេសម៉ាឡេស៊ី​ជឿជាក់ថា ​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"​អាចនឹង​ជំរុញ​ការអភិវឌ្ឍ​នៃ​បណ្តាប្រទេស​នានា​ដែល​ចូលរួម​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាពគ្នា​និង​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក។​ជាមួយគ្នានេះ​ លោក​បាន​បន្ថែមថា ​បណ្តាប្រទេស​នានា​ដែល​ចូលរួម ​ក៏​ទទួលបាន​ការអភិវឌ្ឍ​និង​ការ​រីក​ចម្រើន​ផែ្នក​សេដ្ឋកិច្ច​កាន់តែច្រើន​ព្រមទាំង​សម្រេចបាន​នូវ​ការ​ចែករំលែក​រួមគ្នា​និង​ឈ្នះ-ឈ្នះ​ទៀត​ផង។​ប្រទេស​ម៉ាឡេស៊ី​នឹង​បន្ត​គាំទ្រ​និង​ចូលរួម​នៅក្នុង​ការកសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"។​

    លោក​ Tan​ Kok ​Wai ​បាន​ថែ្លងថា ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេសចិន​យល់ស្រប​គ្នា​ថា ​មាន​តែ​ពហុភាគីនិយម​និង​សេរីភាព​ផែ្នក​ពាណិជ្ជកម្ម​ទេ​ដែល​អាច​នឹង​សម្រេច​បាន​នូវ​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​និង​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ក្រោម​បរិបទ​នៃ​សកល​ភាវូបនីយកម្ម៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស