徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជាតិនិងអន្តរជាតិផ្តោតសំខាន់លើសេដ្ឋកិច្ចឌីជីថលដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់

2019-05-08 14:52:53 cri

    អនុវេទិកា​ផ្លូវសូត្រ​លើសមុទ្រ​នៃ​សន្និសីទ​កំពូល​ស្តីពី​ការកសាង​ប្រទេសចិន​ឌីជីថល​លើកទី ២ បាន​ប្រារព្ធធ្វើឡើង​នៅ​ក្រុង​Fuzhou​ខេត្ត​Fujian​ប្រទេសចិន​នៅថ្ងៃទី ៧ ខែឧសភា មន្ត្រីរដ្ឋាភិបាល​និង​អ្នកជំនាញការ​មកពី​អូស្ត្រាលី ព័រទុយហ្កាល់ ឥណ្ឌា នីហ្សេរីយ៉ា កេនយ៉ា ហ្កាណា​ជាដើម​បានអញ្ជើញ​ចូលរួម ពិភាក្សាអំពី​សេដ្ឋកិច្ច​ឌីជីថល ដូចជា​ទិន្នន័យ​ទ្រង់ទ្រាយធំ​និង​ភាពឈ្លាសវៃ​សិប្បនិមិត្ត​ដ៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​និងផ្លូវ​ប្រកបដោយ​គុណភាពខ្ពស់​យ៉ាងដូចម្ត៉េច ។

    លោក​Guo Huadong បណ្ឌិតសភាចារ្យ​នៃបណ្ឌិតសភា​វិទ្យាសាស្ត្រចិន​បានថ្លែងថា នៅពេល​អនាគត ទិន្នន័យ​ទ្រង់ទ្រាយធំ​នឹងទ្រទ្រង់​ការអភិវឌ្ឍ​ដោយចីរភាព​នៃតំបន់​និងប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់​និងផ្លូវ ហើយ​គ្របដណ្តប់​ផ្នែកចំនួន ៨ មាន​ដូចជា​ធនធាន​ធម្មជាតិ បេតិកភណ្ឌ​ពិភពលោក បម្រែបម្រួល​បរិស្ថាន​និង​ធនធានទឹក​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស