李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអង្គការយូណេស្គូថ្លែងថា ការសុំចុះឈ្មោះផ្លូវសូត្រចូលទៅក្នុងបញ្ជីបេតិកភណ្ឌជំរុញដល់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាក្នុងរង្វង់អរិយធម៌អាស៊ីអឺរ៉ុប

2019-05-08 15:15:56 cri

       ពេល​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​នៅក្រុង​ប៉ារីសស្រប​ពេលកិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌អាស៊ី​​នឹង​បើក​ធ្វើនា​ពេល​ឆាប់ៗ​ខាងមុខនេះ​​  លោក ​Jing Feng ប្រធាន​ផ្នែក​អាស៊ីនិង​ប៉ាស៊ីហ្វិក​នៃ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នៃអង្គការ​យូណេស្គូ​បានថ្លែង​ថា​ ការ​ស្នើសុំចុះ​ឈ្មោះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ អាច​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​ការ​រៀនសូត្រ​ពី​គ្នា​ក្នុង​រង្វង់អរិយធម៌អាស៊ីនិង​អឺរ៉ុប​ ​និង​បង្ហាញ​ឲ្យ​ឃើញ​ពីការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌រវាង​បណ្តា​ប្រទេស​អាស៊ីនានា ។

       លោក​Jing Feng បាន​ថ្លែង​ថា​ តំបន់​អាស៊ីជា​​ប្រភពធនធាន​នៃ​បេតិកភណ្ឌ​វប្បធម៌ដ៏​សម្បូរ​បែប​ ក្នុង​នោះមាន​ដូច​ជា​មហាកំពែងនៃប្រទេស​ចិននិងប្រាសាទ​អង្គរវត្តនៃប្រទេស​កម្ពុជា​ជាដើម​ ។ បេតិកភណ្ឌ​ពិភពលោក​នៅ​អាស៊ី​ដែល​មាន​សព្វថ្ងៃនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អរិយធម៌អាស៊ី​បាន​ជំរុញ​ដល់​ការ​រីក​ចម្រើន​នៃ​អរិយធម៌នៃពិភពលោក​ ។

       លោក​បានបញ្ជាក់ថា​ ​ប្រទេស​ចិនខិតខំប្រឹងប្រែង​យ៉ាង​សកម្ម​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​តាមរយៈការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ស្រុកចាប់​តាំង​ពី​​ចូលរួម​​​​​​​​​​​​​​​​​​ « អនុសញ្ញា​នៃ​បេតិកភណ្ឌ​ពិភពលោក​»កាល​ពីឆ្នាំ​ ១៩៨៥ កន្លងទៅនេះ  ។ អង្គការ​យូណេស្គូ​គាំទ្រយ៉ាង​សកម្ម​ព្រម​ទាំង​ចូលរួម​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌អាស៊ី ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស