马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាថ្លែងថា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់និងផ្លូវនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវឲ្យកាន់តែជិតស្និទ្ធ

2019-05-08 15:42:07 cri

    លោកខៀវ​កាញារីទ្ធ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ថ្លែង​ពេល​ផ្តល់​សម្ភាសន៍​ជា​មួយ​អ្នក​យកព័ត៌មាន​ចិន​នា​ពេល​កន្លង​ទៅ​នេះ​ថា ​វេទិកា​កំពូល​លើក​ទី​២​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ខ្សែក្រវាត់និង​ផ្លូវ​ដែល​ទើប​តែ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្រុង​ប៉េកាំង​នឹង​លើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​រួម​គ្នា​កសាង​ខ្សែក្រវាត់និង​ផ្លូវ​នៃ​ប្រទេស​តាម​បណ្តោយ​កាន់តែ​ជិតស្និទ្ធ។

     លោកបន្តថា ​ក្នុង​គ្រប់វិស័យ​នានា​ដូចជា​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​កសិកម្ម ​និង​ការ​អភិវឌ្ឍ​នៃ​តំបន់​ពិសេស​សេដ្ឋកិច្ច ​រហូត​ដល់​វប្បធម៌​ទេសចរណ៍​និង​ការ​ការពារ​អេកូ​បរិស្ថាន ​បណ្តា​ប្រទេស​ដែល​ចូលរួម​កិច្ច​កសាង​ខ្សែក្រវាត់និង​ផ្លូវ​សុទ្ធតែ​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​មិនខាន។​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ចិន​បាន​ផ្តោត​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ដោយ​តភ្ជាប់​គ្នា​រវាង​ខ្សែក្រវាត់និង​ផ្លូវនិង​យុទ្ធសាស្រ្ត​ចតុកោណជាប់ជា​និច្ច។

     លោក​បាន​បន្ត​ទៀត​ថា ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​ទើបតែ​បាន​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនងការទូត​នៅ​ឆ្នាំ​២០១៨ ​ហើយ​រំពឹង​ថាក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ក្រោយ​ ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នឹង​រីកចម្រើន​យ៉ាង​ស៊ីជម្រៅ​និង​គ្រប់ជ្រុងជ្រោយ​ថែម​ទៀត។​ប្រទេស​ទាំងពីរ​នឹង​រួម​គ្នា​អភិវឌ្ឍ​និង​មាន​ភាព​រុងរឿង​ជា​មួយ​គ្នា​ ​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ អំណោយ​ផល​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះឈ្នះ។​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះការ​គាំទ្រ​យូរ​អង្វែង​របស់​ប្រទេស​ចិន​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​កម្ពុជា។

អ្នកបកប្រែ:马小青
ប្លុកពិសេស