孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិននៅខែមេសាបានកើនឡើង៦.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ

2019-05-08 16:27:09 cri

    តាម​ទិន្នន័យ​ថ្មីបំផុត​ដែល​អគ្គនាយកដ្ឋាន​គយចិន​បានប្រកាស​នៅថ្ងៃទី៨​ខែឧសភា​ឲ្យដឹងថា ​ទំហំនៃ​ការនាំចេញ​នាំចូល​របស់ចិន​នៅខែមេសា​គឺ២.៥១​ទ្រីលាន​យាន់​ប្រាក់ចិន ​កើនឡើង​៦.៥ភាគ​រយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​នាឆ្នាំ​ទៅមិញ ។

    តាម​ទិន្នន័យនៃ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសនានា​គិតចាប់ពី​ខែមករា​ដល់​ខែមេសា​បង្ហាញថា ​ទំហំពាណិជ្ជកម្ម​រវាង​ចិននិង​សហភាពអឺរ៉ុប​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំទីមួយ​របស់​ប្រទេសចិន​ ​បាន​កើនឡើង​១១.៨​ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​នាឆ្នាំទៅមិញ ។ ​បន្ទាប់មក​គឺអាស៊ាន ​ដែល​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​៩ភាគរយ​ ឈរនៅ​លំដាប់​ទីបីគឺ​សហរដ្ឋអាមេរិក​ហើយ​តាមពី​ក្រោយ​ទីបួន​គឺជប៉ុន ។

    ព្រមពេល​ជាមួយនេះ​ ទំហំនាំចេញ​នាំចូល​រវាង​ប្រទេសចិន​និង​ប្រទេស​តាម​បណ្តោយ​ “ខ្សែក្រវាត់​និងផ្លូវ”​បាន​កើនឡើង​៩.១ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​នាឆ្នាំ​ទៅមិញ ។

    ពេលថ្មី​ៗកន្លង​ទៅនេះ​ អ្នកនាំពាក្យ​នៃអគ្គនាយកដ្ឋាន​គយចិនបាន​ថ្លែងថា ​ដោយសារ​កត្តានៃ​ការដាក់ចេញនូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ប្រកបដោយ​ភាពរឹងមាំ​រំពឹងថា​ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់ចិន​ក្នុងត្រីមាស​ទីពីរឆ្នាំនេះ​នឹង​កើនឡើង​ជាបន្តបន្ទាប់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស