马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផលនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងធនាគារគំនិត”ខ្សែក្រវាត់និងផ្លូវ”និងប្រព័ន្ធសារព័ត៌មានត្រូវបានអនុវត្តយ៉ាងសកម្ម

2019-05-08 15:41:04 cri

​​អ្នក​យកព័ត៌មាន​បាន​ដំណឹង​នា​ថ្ងៃ​ទី​៧ខែ​ឧសភា​បាន​ឲ្យ​ដឹងថា ​ស្ថាប័ន​មាន​ពាក់​ព័ន្ធ​​កំពុង​ជំរុញ​យ៉ាង​សកម្ម​នៃ​ការ​អនុវត្ត​នូវ​សមិទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ​គំនិត”​ខ្សែក្រវាត់​និង​ផ្លូវ”​និង​ប្រព័ន្ធ​សារ​ព័ត៌មាន ​ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ​និង​ជាក់​ស្តែង​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​រវាង​ពហុភាគី ​និង​បង្កើត​បរិយាកាស​វប្បធម៌​មនុស្ស​ជាតិដ៏​ល្អ​ប្រសើរ​សម្រាប់​គ្រប់​ប្រទេស​នានា​ក្នុង​ការ​រួម​គ្នា​កសាង​”​ខ្សែក្រវាត់​និង​ផ្លូវ”​។​ក្នុង​នោះ​រួម​មាន​៖ការ​បង្កើត​ឡើង​នូវ​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​ធនាគារ​គំនិត​អន្តរជាតិ​ ​ការ​ធ្វើ​សន្និសីទ​ក្រុមប្រឹក្សា​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ព័ត៌មាន​”​ខ្សែក្រវាត់​និង​ផ្លូវ”​ជាដើម។​ព្រមពេល​ជា​មួយ​គ្នា ​គម្រោង​សហប្រតិបត្តិការ​បណ្ណាល័យ​”​ខ្សែក្រវាត់​និង​ផ្លូវ”​ ​និង​គម្រោង​កម្មវិធី​សម្រាប់​ការ​ផ្តល់​មូលនិធិ​ដល់​អ្នក​ប្រាជ្ញជា​យុវវ័យ​ផ្លូវ​សូត្រ​ជា​ដើម​ក៏កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស