魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការខាងបញ្ហាចិនដ៏ល្បីល្បាញរបស់អង់គ្លេសថែ្លងថា បណ្តាប្រទេសលោកខាងលិចចាំបាច់ត្រូវស្វែងរកវិធីផ្សេងទៀតក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន

2019-05-08 14:51:56 cri

    លោក ​Martin​ Jacques​ អ្នកជំនាញការ​ខាង​បញ្ហាចិន​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​និងជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​សាកលវិទ្យាល័យ​ខេមប្រ៊ីជ​បាន​សរសេរ​អត្ថបទមួយ​នា​ពេល​ថ្មីៗនេះ​ថា ​បណ្តាប្រទេស​លោកខាងលិច ​ជាពិសេស​គឺ​សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ស្វែង​រក​វិធី​ផ្សេងទៀត​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រទេសចិន។​មិន​អាច​បន្ត​គិត​ខ្លួន​ឯង​ថា ​ជា​មហាអំណាច​ផុតគេ​នៅលើ​ពិភពលោក​បាន​នោះទេ។​សហរដ្ឋអាមេរិក​គួរតែ​រៀន​ដើម្បី​សម្របខ្លួន​ទៅនឹង​ពិភពលោកថ្មី ​ទទួលស្គាល់​ប្រទេស​ចិន​ថា ​ជា​គូប្រកួតប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​និង​កំណត់​នូវ​វិធីថ្មី​នៃ​កិច្ចសហ​ប្រតិបត្តិការ​និង​ការប្រឈម​ជា​មួយ​ប្រទេសចិន។​

    លោក ​Martin​ Jacques ​បាន​ចង្អុលបង្ហាញ​ក្នុង​អត្ថបទមួយ​ក្រោម​ចំណងជើង​ថា ​"តើ​ចិន​នឹង​ក្លាយ​ជា​មហាអំណាច​បែបណា​លើពិភពលោក?"​ថា ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"​អាច​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​យ៉ាងធំធេង​ក្នុង​រូបមន្ត​អភិបាលកិច្ច។​ប្រទេសចិន​បាន​ក្លាយ​ជា​មហាអំណាច​បែប​ច្នៃប្រឌិតថ្មី​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ននេះ។​ទន្ទឹម​នឹង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​និង​ការ​មាន​ភាពរស់វើក​នៃ​សេដ្ឋកិច្ចចិន ​វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សហគ្រាស​អាមេរិក​ចូលរួម​និង​រៀនសូត្រ​ពីប្រទេសចិន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស