徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍សិក្សាស្រាវជ្រាវបង្ហាញថា តំបន់តាមបណ្តាយខ្សែក្រវាត់និងផ្លូវបានក្លាយជាតំបន់ពាណិជ្ជកម្មធំទី ២ លើពិភពលោក

2019-05-07 15:17:54 cri

    ថ្ងៃទី ៧ ខែឧសភា ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ចំនួន ៤ បាន​រួមគ្នា​ចេញផ្សាយ​របាយការណ៍​សន្ទស្សន៍​នៃការវិនិយោគ​និងពាណិជ្ជកម្ម​“ខ្សែក្រវាត់​និងផ្លូវ” ។ របាយការណ៍​បានបង្ហាញ​ឲ្យឃើញ​ថា តំបន់​តាមបណ្តាយ​ខ្សែក្រវាត់​និងផ្លូវ​បាន​នាំមុខ​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិកខាងជើង ក្លាយជា​តំបន់ពាណិជ្ជកម្ម​ធំទី ២ លើពិភពលោក​បន្ទាប់ពី​សហភាពអឺរ៉ុប ផលប្រយោជន៍​ផ្នែកពាណិជ្ជកម្ម​កំពុង​លេចចេញ ។

    របាយការណ៍​ថ្លែងថា ការកសាង​“ខ្សែក្រវាត់​និងផ្លូវ” បានបំផុស​ឧត្តមភាព​នៃ​តំបន់​ទីទៃគ្នា ដូចជា​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងលិច អាស៊ីកណ្តាល អឺរ៉ុប​កណ្តាល​និង​ខាងកើត​ជាដើម ប្រទេស​តាមបណ្តោយ​“ខ្សែក្រវាត់​និងផ្លូវ”បានក្លាយជា​តំបន់​ដែល​ទុនបរទេស​ហូរចូល​ដ៏សំខាន់បំផុត​លើទូទាំងពិភពលោក ។ អាស៊ីអាគ្នេយ៍​ក្លាយជា​តំបន់សំខាន់​ដែល​ស្រូបយក​ទុនបរទេស​និង​វិនិយោគ​នៅក្រៅ​ប្រទេស​នៅតាម​បណ្តោយ​“ខ្សែក្រវាត់​និងផ្លូវ” ។

    របាយការណ៍​សម្គាល់ថា នាពេលអនាគត​គួរតែ​ជំរុញ​យ៉ាងខ្លាំង​នូវ​សេរីភាវូបនីយកម្ម​ផ្នែកពាណិជ្ជកម្ម​នៃ​តួអង្គ​សេដ្ឋកិច្ច​តាមបណ្តោយ​“ខ្សែក្រវាត់​និងផ្លូវ” បង្កើន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវដែក អាកាសចរណ៍​និង​របប​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស