马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍វាយតម្លៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”៖ពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិនក្លាយទៅជាមតិឯកភាពជាឯកច្ឆន្ទនៃពិភពលោកទាំងមូល

2019-05-07 13:56:35 cri

      សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​កិច្ច​កសាង​”ខ្សែក្រវាត់​និង​ផ្លូវ”​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​កាលពីថ្ងៃ​ទី​៦ខែ​ឧសភា​ដោយ​បាន​ប្រកាស​របាយការណ៍​វាយតម្លៃ​ដោយ​ភាគី​ទី​៣​ស្តីពី​ការ​វិវឌ្ឍ​នៃ​កិច្ច​កសាង”ខ្សែក្រវាត់​និង​ផ្លូវ”(ពី​ឆ្នាំ២០១៣​ដល់​ឆ្នាំ​២០១៨)ដែល​ត្រូវ​បញ្ចប់​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្រ្តចិន​នា​ពេល​កន្លងទៅ។

     របាយការណ៍នេះ​ឲ្យ​ដឹង​ថា ​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ ​កិច្ច​កសាង​”ខ្សែក្រវាត់​និង​ផ្លូវ”បាន​ទទួល​ភាព​ជោគជ័យដ៏​ធំសម្បើម ​ពី​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ក្លាយ​ទៅ​ជា​មតិ​ឯកភាព​ជា​ឯកច្ឆន្ទ​នៃ​ពិភពលោក​ទាំង​មូល ​កម្លាំង​ឥទ្ធិពល​លើ​ពិភពលោក​ត្រូវ​ពង្រីក​ឥតឈប់ឈរ។​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​មាន​ប្រទេស​ចំនួន​១២២​និង​អង្គការ​អន្តរជាតិ​ចំនួន​២៩​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​កសាង​”ខ្សែក្រវាត់​និង​ផ្លូវ”​ជា​មួយ​ប្រទេស​ចិន​ឬ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម។

     របាយការណ៍នេះ​បង្ហាញថា ​គំនិត​ផ្តួចផ្តើម”ខ្សែក្រវាត់​និង​ផ្លូវ”បាន​ផ្តល់​វេទិកា​សំខាន់​មួយ​សម្រាប់​ប្រទេស​នានា​ទប់ទល់​នឹង​បញ្ហាប្រឈម​ជា​សកល ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជា​និរន្តរភាព​ឆ្នាំ​២០៣០​នៃ​អង្គការ​សហប្រជាជាតិ ​និង​ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស