孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តដ៏ឆ្នើមជាង៦០ដែលមកពីប្រទេសនិងតំបន់ជាង៣០នឹងត្រូវចាក់បញ្ចាំងនៅសប្តាហ៍ភាពយន្តនិងទូរទស្សន៍អាស៊ី

2019-05-07 13:33:46 cri

    កិច្ចប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ីនឹង​ធ្វើឡើង​នៅ​ខែ​ឧសភានៅ​ក្រុងប៉េកាំង​ ។ ​ជាផ្នែកមួយនៃ​កិច្ចប្រជុំសន្ទនា​លើកនេះ ​“ពិព័រណ៍​ភាពយន្ត​អាស៊ីឆ្នាំ​២០១៩”​ក្នុង​សប្តាហ៍​ភាពយន្ត​និងទូរទស្សន៍​អាស៊ីនឹង​ធ្វើឡើងពី​ថ្ងៃទី១៦​ដល់ថ្ងៃទី២៣​ខែឧសភា​ខាងមុខ​នេះ ។​ ក្នុងអំឡុង​ពេលនោះ​ ភាពយន្ត​ដ៏ឆ្នើម​ជាង៦០​ដែល​មកពី​ប្រទេស​និងតំបន់​អាស៊ី​ជាង៣០​នឹងត្រូវ​ចាក់​បញ្ចាំងក្នុង​ពេលជា​មួយគ្នា ​ដើម្បី​បង្ហាញឲ្យ​ទស្សនិកជន​មើលឃើញ​ពីសមិទ្ធផល​នៃ​ការអភិវឌ្ឍ​របស់​បណ្តា​ប្រទេស​អាស៊ី​នានា ។

  “សប្តាហ៍​ភាពយន្ត​និងទូរទស្សន៍​អាស៊ី​”មាន​គោលបំណង​បង្ហាញឲ្យ​ពិភពលោក​ឃើញពី​ទ្វីបអាស៊ី​មួយ​ដែល​បើកទូលាយ ​បរិយាប័ន្ន ​ភាព​ចម្រុះនិង​សាមគ្គីគ្នា​ ។ ​សកម្មភាព​នេះនឹង​ត្រូវធ្វើ​ឡើងក្នុង​ពេលជា​មួយគ្នា​នៅក្រុងប៉េកាំង​ សៀងហៃ ​ក្វាងចូវ ​ឈឹងទូ​និង​ស៊ីអាន​របស់​ប្រទេសចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស