孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងមជ្ឈដ្ឋានពាណិជ្ជកម្មនិងនយោបាយរបស់ប្រទេសចំនួន១១ចូលរួមសិក្ខាសាលាថ្នាក់មេដឹកនាំសេដ្ឋកិច្ចថ្មី ដើម្បីកសាងវេទិកាថ្មីស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន

2019-05-07 14:59:13 cri

  ថ្ងៃ​ទី​៦​ ខែ​ឧសភា​ សិក្ខាសាលា​ថ្នាក់​មេដឹកនាំ​សេដ្ឋកិច្ច​ថ្មី​អាស៊ាន​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ទី​ក្រុង​NanNing​ប្រទេស​ចិន​។សិក្ខាសាលា​នេះ​បាន​ទាក់ទាញ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចំនួន​៦០​នាក់​ដែល​មក​ពី​ប្រទេស​ចំនួន​១១​ និង​សហគ្រិន​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ឲ្យ​ចូលរួម​​​ ដូច​ជា​ការ​វិនិយោគ​ហិរញ្ញវត្ថុ​​ ផលិតកម្ម​  និង​អចលនទ្រព្យ​ជា​ដើម​។

  សូម​បញ្ជាក់​ថា​ សិក្ខាសាលា​នេះ​នឹង​កសាង​វេទិកា​មួយ​ស្តីពី​ការ​ស្វែង​យល់​ជា​មួយ​គ្នា​និង​ឈ្នះ​ជា​មួយ​គ្នា​សម្រាប់​សហគ្រិន​ ឥស្សរជន​នយោបាយ​ និង​អ្នកប្រាជ្ញ​អ្នកវិទ្យាសាស្រ្ត​រវាង​ចិន​និង​អាស៊ាន​ ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​ត្រួស​ត្រាយ​ទី​ផ្សារ​ប្រទេស​ចិន​និង​អាស៊ាន​កាន់តែ​ល្អ​ប្រសើរ​ ហើយ​នឹងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស