孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំពាណិជ្ជកម្មនាំចេញនៃប្រទេសចិនចំពោះប្រទេសនិងតំបន់តាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”ក្នុងពិព័រណ៍នាំចេញនាំចូលប្រទេសចិនលើកទី១២៥បានកើនឡើង

2019-05-06 15:03:19 cri

    ថ្ងៃទី៥​ខែឧសភា ​ពិព័រណ៍​នាំចេញ​នាំចូល​ប្រទេសចិន​លើក​ទី១២៥​​បាន​បិទបញ្ចប់ ​ទំហំពាណិជ្ជកម្ម​នាំចេញ​នៃប្រទេសចិន​ចំពោះ​ប្រទេស​និងតំបន់​តាម​បណ្តោយ ​“ខ្សែក្រវាត់​និងផ្លូវ”​ក្នុង​រង្វង់​ទឹកប្រាក់​១​ម៉ឺន៦រយ​៣០លាន​ដុល្លារអាមេរិក​ ​បាន​កើនឡើង​ជិត១០​ភាគរយ ។

    អ្នកបញ្ជាទិញ​ដែល​ចូលរួម​ពិព័រណ៍​នាំចេញ​នាំចូល​ប្រទេសចិន​លើក​នេះ​មកពី​ប្រទេស​និងតំបន់​ចំនួន​២១៣​​មាន​ចំនួនជិត២​សែននាក់​ ។ ក្នុងនោះ​ ​អ្នកបញ្ជា​ទិញ​នៃ​អាស៊ាន​ដូចជា ​ប្រទេស​កម្ពុជា ថៃ​ ម៉ាឡេស៊ី ​វៀតណាម​និងសិង្ហបុរី​ជាដើម​បានចូលរួម​ផ្សារណាត់​យ៉ាង​សកម្ម​ ហើយ​សហគ្រាស​ចូលរួម​ការតាំងពិព័រណ៍​នេះ​សុទ្ធតែ​ឆ្លើយតប​ជាវិជ្ជមាន​នឹង​គំនិតផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​និងផ្លូវ” ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស