翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឲ្យជំរុញដំណើរនយោបាយរបស់ប្រទេសស៊ីរី

2019-05-02 17:44:33 cri

      ថ្ងៃទី ៣០ ខែ​មេសា​ ឆ្នាំ​ ២០១៩ ថ្លែងក្នុង​កិច្ចប្រជុំ​បើក​ចំហ​ស្តីអំពី​បញ្ហា​ស៊ីរីដែល​ប្រព្រឹត្ត​ទៅ​នៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ​ លោក​Ma Zhaoxu តំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ​បានអំពាវនាវ​ឲ្យ​ជំរុញដំណើរ​ន​យោបាយ​របស់​ប្រទេសស៊ីរី ។

      លោក​Ma Zhaoxu បាន​បញ្ជាក់​ថា ការ​ប៉ះទង្គិច​ក្នុងប្រទេស​​ស៊ីរី​បាន​ឈាន​ចូល​ឆ្នាំទី ៩ ហើយ​ដែល​បាន​បណ្តាល​ឲ្យ​ប្រទេសទាំង​មូល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​​ ភាគីចិន​មានក្តី​​អាណិត​អាសូរ​យ៉ាង​ខ្លាំង​​ចំពោះ​​ប្រជាជន​ស៊ីរី​ដែល​បាន​រង​ទុក្ខ​វេទនាបែប​នេះ​​ ។ ​លោក​បាន​អំពាវនាវ​អង្គការ​សហប្រជាជាតិ​ឲ្យ​បន្ត​ដើរ​តួនាទី​ជាសម្រប​សម្រួល​​សំខាន់​​​​។​​ រីឯ​​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​គួរតែ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ពោល​គឺ​បញ្ចេញ​មតិ​​តែ​មួយ​ ដើម្បី​បង្កើត​បរិយាកាស​និង​លក្ខខណ្ឌដ៏​ល្អ​ប្រសើរ​​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ីរី ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស