翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីថៃបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”

2019-04-29 13:51:05 cri

      ក្រោយ​​ពី​ការ​ចូលរួមវេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”លើក​ទី ២ និង​កិច្ច​ប្រជុំ​កំពូល​តុមូលរបស់​ថ្នាក់​ដឹក​នាំ​​​ លោកPrayuth នាយករដ្ឋមន្រ្តី​ថៃ​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធសារ​ព័ត៌មាន​ ដោយ​លើក​ឡើង​ថា លោក​មានការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​លើក​នេះ​ ។ លោក​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​តុមូលរបស់​ថ្នាក់​ដឹក​នាំបាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​រួម ដែល​អង្គប្រជុំ​​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​ ក្នុង​ការ​រួម​គ្នា​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​តាម​បណ្តោយ​​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"សម្រេច​ការ​ត​ភ្ជាប់​គ្នា​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ន័យ​ជំរុញ​ការ​អភិវឌ្ឍប្រកប​​ដោយ​និរន្តរភាព ។

      លោក​Prayuth បាន​ថ្លែង​ទៀត​ថា សេចក្តី​ប្រកាស​រួម​ដែលស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​​”ខ្សែ​ក្រវាត់​មួយ​និងផ្លូវ​មួយ​”​​ បាន​បូក​បញ្ចូល​ជា​សំខាន់​នូវ​​ចំណុច​ធំៗ​​ចំនួន ៥ ពោល​គឺ​ ទី​ ​១ ការ​តភ្ជាប់​ផ្នែក​គោល​នយោបាយ ទី ២ ​ការ​តភ្ជាប់​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​​​ ទី ៣ ការ​ជំរុញ​ការអភិវឌ្ឍ​ជា​និរន្តរភាព ​ផ្សព្វផ្សយដោយ​ពេញ​ទំហឹង​នូវ​ការ​​​ប្រើ​ប្រាស់​ថាមពល​ស្អាត​ ទី ៤ ផ្តោត​សំខាន់​លើ​ការ​​អនុវត្ត​ជាក់​ស្តែង​នូវ​​កិច្ចសហប្រតិបត្តិការ​ ទី ៥ ពង្រីក​កិច្ចផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​មនុស្ស​ជាតិ​ ដូចជាវិស័យ​អប់​រំ​ និង​វប្បធម៌​ជាដើម ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស