王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ថ្លែង​អំពី​សមិទ្ធផល​នៃ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រ​តិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”លើក​ទី ២

2019-04-29 11:22:49 cri

      ពីថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩ វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”លើក​ទី ២ បាន​រៀបចំ​ធ្វើ​ដោយ​ជោគជ័យ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន ។ លោក  Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធសាព័ត៌មាន​អំពី​​សមិទ្ធផល​នៃ​វេទិកា​លើក​នេះ​កាល​ពី​ថ្ងៃទី ២៨ ខែ មេសា ។ 

      លោក Wang Yi ​យល់​ឃើញ​ថា វេទិកា​លើក​នេះ​អាចបូកសរុប​ជា​សមិទ្ធផល​ធំៗ​ចំនួន ៦ គឺ​ទី ១ កំណត់​នូវ​គោលដៅ​ស្តីពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​​ប្រកបដោយ​គុណភាព​ខ្ពស់ ​ដោយលើកពី​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ ​ទី ២ កសាង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​តភ្ជាប់​គ្នា​ជា​សកល ជំរុញ​ការ​អភិវឌ្ឍ​បែប​អន្តរកម្ម​ ទី ៣ វេទិកាលើក​នេះ​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំធេង​ដែល​​បង្ហាញ​ពី​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ ទី ៤ បង្កើត​ជា​​វេទិកា​ថ្មី​សម្រាប់​ការ​តភ្ជាប់​រវាង​រដ្ឋបាល​តំបន់​និង​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ដើម្បី​ពង្រីក​ឱកាស​សហប្រតិបត្តិការ ទី ៥ កែលម្អ​រចនា​សម្ព័ន្ធ​សហប្រតិបត្តិការ​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ បង្កើត​ជា​ប្រព័ន្ធ​ទ្រទ្រង់ ទី ៦ ដើរ​តួនាទី​ដឹកនាំ​ផ្នែកការទូត​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស