郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា

2019-04-29 15:47:29 cri

图片默认标题_fororder_20190429 习近平洪森 700

 

ថ្ងៃ​ទី​២៩​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្រ្តី​កម្ពុជានៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ចិន​និង​កម្ពុជា​ជា​មិត្ត​ដែក​ថែប​។ ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិ​បត្តិ​ការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ប្រទេស​ចិន​នឹង​បន្ត​ជំហរ​របស់​ខ្លួន​ដូច​ពេល​កន្លង​ទៅ​ពោល​គឺគាំទ្រ​កម្ពុជា​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​ដែល​សម​ស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណង​មិត្ត​ភាព​ប្រពៃណី ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​មាន​ភាព​ស្អិត​ល្មួត ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង ពង្រីក​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្ស​ជាតិ ក៏​ដូច​ជា​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជាឡើង​ដល់​កម្រិត​ថ្មី​ថែម​ទៀត ។

      ជា​ការ​ឆ្លើយ​តប សម្តេច​ហ៊ុន​សែន​បាន​សម្តែង​ការ​សាទរ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​រៀប​ចំ​ដោយ​ជោគជ័យ​នូវ​វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​លើក​ទី​២ ក៏​ដូច​ជា​កោត​សរសើរ​ចំពោះ​ភាព​អស្ចារ្យ​នៃ​ពិធី​បើក​ពិរព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំងផង​ដែរ ។ សម្តេច​ហ៊ុន​សែន​បាន​ថ្លែង​ថា គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​អន្តរជាតិ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​គំនិត​ផ្តួច​ផ្តើម​មួយ​នេះ ។ កម្ពុជា​រីក​រាយ​បន្ត​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​ប្រទេស​ចិន រួម​សហការ​គ្នា​ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ផែន​ការ​ប្រតិបត្តិ​របស់​ប្រទេស​ទាំង​ពីរ​ស្តីពី​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ ក៏​ដូចជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យ​ពាណិ​ជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​ជា​ដើមនៅ​ក្រោម​ក្របខ័ណ្ឌ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​៕

图片默认标题_fororder_1124433302_15565220314731n

 

អ្នកបកប្រែ:郑磊

ពិភាក្សា()