郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិថ្លែងថា ខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាគំរូសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាពលើវិស័យអភិវឌ្ឍន៍ជានិរន្តរភាព

2019-04-29 11:06:53 cri

  ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ចិន​នៅ​ទី​ស្នាក់​ការ​ទូទៅ​នៃ​អង្គការ​សហ​ប្រជាជាតិ​ក្រុង​ញូវយ៉ក លោក​Espinosaប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣​បាន​ថ្លែង​ថា គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយជា​គំនិត​ផ្តួច​ផ្តើម​បើក​ចំហ​ដែល​ជា​គំរូ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាពលើ​វិស័យ​អភិវឌ្ឍន៍​ជា​និរន្តរភាព ។

      លោក​Espinosaបាន​ថ្លែង​ទៀត​ថា ពិភពលោក​បច្ចុប្បន្ន​ត្រូវ​ការ​ការ​បង្កើន​កិច្ច​សហ​ប្រ​តិប​ត្តិ​ការជា​សកល រីឯគំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​បំផុត​លើ​វិស័យ​នេះ ។ គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​ប្រកាន់​ខ្ជាប់​គោល​ដៅ​រួម​គឺ​វិបុលភាព​រួម​និង​អភិវឌ្ឍ​ជា​និរន្តរភាព​អាច​បង្ហាញ​យ៉ាង​លេច​ធ្លោ​នូវ​សក្តានុពលក្នុង​ការ​អភិវឌ្ឍជា​និរន្តរភាព​របស់​ប្រទេស​ជា​ដៃគូ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស