孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សុន្ទរកថាសំខាន់ដែលលោកប្រធានរដ្ឋចិនស៊ីជីនភីងបានថ្លែងក្នុងពិធីសម្ពោធបើកនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់មួយនិងផ្លូវមួយ ”លើកទីពីរបាននាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្នុងសហគមន៍អន្តរជាតិ

2019-04-28 15:09:44 cri

    ថ្ងៃទី២៦​ខែមេសា​ លោក​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បានថ្លែង​សុន្ទរកថា​ក្នុងពិធី​សម្ពោធបើក​នៃវេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​លើកទីពីរ​ ។ ​សុន្ទរកថា​នេះបាន​នាំឲ្យ​មាន​ការឆ្លើយតប​យ៉ាងខ្លាំង​ក្នុង​សហគមន៍​អន្តរជាតិ ។

    លោកស្រី​ Bernadette​ Deka-Zulu ​ប្រធាន​ប្រតិបត្តិការនៃ​មជ្ឈមណ្ឌល​ពិនិត្យអង្កេត​និង​ស្រាវជ្រាវ​គោលនយោបាយ​នៃធនាគារ​គំនិតរបស់​សំប៊ីបាន​ថ្លែងថា ​គំនិតផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​បាន​បង្កើត​វេទិកាថ្មីមួយ​សម្រាប់ជំរុញ​ពាណិជ្ជកម្ម​និងវិនិយោគទុន​អន្តរជាតិ ​ឆ្លងតាម​ការកសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ ​ក្នុង​ការតភ្ជាប់​ពិភពលោក ​បាន​ផ្តល់​ឱកាស​តភ្ជាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​មួយដល់​ទ្វីបអាហ្វ្រិក ។

    លោក ​Andrei ​Ostrovsky ​អនុប្រធាននៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ចុងបូព៌ានៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ីបាន​សម្គាល់ថា ​សេដ្ឋកិច្ច​ពិភពលោក​នាពេលបច្ចុប្បន្ន​បាន​ប្រឈមមុខនឹង​បញ្ហាដូចជា​សេដ្ឋកិច្ច​ក្នុងតំបន់​មួយចំនួន​មានល្បឿន​កើនឡើង​ថយចុះ ​តម្រូវការ​ថយចុះនិង​បរិមាណសរុប​នៃពាណិជ្ជកម្ម​ត្រូវបង្រួញ​ជាដើម​ ហើយ​ការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​និងគំនិត​ផ្ទុយនឹង​សកលភាវូបនីយកម្ម​បានងើបឡើង ​។ “ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​នឹងជួយដល់​ការជំរុញ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()