魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនធ្វើសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសថា វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"លើកទី ២បានឈានដល់លទ្ធផលជាក់ស្តែងសរុបចំនួន ២៨៣

2019-04-28 15:18:01 cri

    វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការអន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​លើកទី ​២​បាន​បិទបញ្ចប់​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៧​ ខែ​មេសា។​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​កិច្ចប្រជុំនេះ ​និង​បាន​ប្រកាសថា ​កិច្ចប្រជុំកំពូល​តុមូល​នៃ​វេទិកានេះ​បាន​សម្រេច​ចេញផ្សាយ​សេចក្តីប្រកាសរួម​មួយ។​ក្នុង​ដំណើរការ​ត្រៀម​រៀបចំ​និង​អំឡុងពេល​រៀបចំ​វេទិកានេះ ​ភាគីនានា​បាន​ឈានដល់​លទ្ធផល​ជាក់ស្តែង​សរុប ចំនួន ២៨៣ ។​

    លោក ​ស៊ីជីនភីង ​បានបង្ហាញថា ​នៅឯ​កិច្ចប្រជុំ​កំពូល​តុមូល​នាថ្ងៃដដែល ​ភាគីនានា​បាន​ឈាន​ដល់​គំនិតឯកភាពគ្នា​យ៉ាង​ទូលំទូលាយ​ស្តីពី​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ដែល​មាន​គុណភាព​ខ្ពស់​។​មហាសន្និបាត​សហគ្រិន​ដែល​បាន​រៀបចំ​ធ្វើឡើង​ក្នុងអំឡុងពេល​វេទិកានេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​គម្រោង​សរុបចំនួន ​ជាង​ ៦៤ ​ពាន់​លាន​ដុល្លារ​អាមេរិក។​

    លោក ​ស៊ីជីនភីង ​បានថែ្លងថា ​គំនិតផ្តួចផ្តើម​ស្តីពី​ការ​រួមគ្នា​កសាង​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"​មាន​ប្រភព​ពី​ប្រទេសចិន ​ហើយ​ឱកាស​និង​សមិទ្ធផល​ជា​របស់​ពិភពលោក។​ប្រទេស​ចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​គ្រប់ភាគី​ទាំងអស់​ដើម្បី​អនុវត្ត​ឲ្យបាន​ល្អ​នូវ​គំនិត​ឯកភាព​គ្នា​គ្រប់ប្រការ​នៃ​វេទិកា​កំពូល​នេះ​ក្នុងន័យ ​រួមគ្នា​ជំរុញ​ការរួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​មាន​ភាពស៊ីជម្រៅ​និង​មាន​ភាពជាក់ស្តែង​និង​បង្កើត​អនាគត​កាន់តែ​ល្អ​បវរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស