魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំពហុជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៃការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

2019-04-27 15:00:23 cri

    នៅក្នុង​ពិធី​សម្ពោធបើក​នៃ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការអន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​លើកទី ​២​ ដែល​ត្រូវបាន​ប្រារព្ធឡើង​កាលពី​ថ្ងៃទី​ ២៦​ ខែមេសា ​មេដឹកនាំ​ពហុជាតិ​និង​លោក​ Antonio ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​នៃ​ការកសាងគំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លងមក ​ហើយបាន​កត់សម្គាល់​ជា​ឯកច្ឆ័ន្ទថា ​បណ្តាប្រទេស​នានា​គួរតែ​ពួតដៃ​ជាមួយគ្នា​ដើម្បី​ជំរុញ​ការរួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ឲ្យ​បន្ត​ឆ្ពោះទៅ​រក​ការអភិវឌ្ឍ​ដែល​មាន​គុណភាពខ្ពស់។​

    លោក ​ភូទីន ​ប្រធានាធិបតី​រុស្ស៊ី​បានថែ្លង​នៅក្នុង​សុន្ទរកថា​ថា ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ឆ្លើយតប​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​បង្កើត​"ទំនាក់ទំនង​ភាពជា​ដៃគូ​រវា​ងអឺរ៉ុប​និង​អាស៊ី" ​ហើយ​អំណោយផល​ដល់​ការ​ជំរុញ​ការ​សម្រេចបាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុខដុម​និង​ជានិរន្តភាព​នៅក្នុង​មហាដីគោក​អឺរ៉ុប​និង​អាស៊ី។​

    លោក ​Sebastián ​Piñera ​ប្រធានាធិបតី​ឈីលី​បានថែ្លងថា ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ផ្តល់​នូវ​វេទិកា​ល្អប្រសើរ​មួយ ​ហើយ​អំណោយផល​ដល់​ភាគីនានា​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​សេរី​និង​ធានា​រក្សា​ពហុភាគីនិយម​តាមរយៈ​កិច្ចសហប្រតិបត្តិការ ​ហើយ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​បណ្តាប្រទេស​នានា​និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន។​

    លោក​ Mahathir ​Bin ​Mohamad ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានថែ្លងថា ​"ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ" ​ហើយ​ជឿជាក់​ថា ​ប្រទេស​ម៉ាឡេស៊ី​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្នុងនេះ"។​

អ្នកបកប្រែ:魏伟
ប្លុកពិសេស