李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី

2019-04-27 13:02:33 cri

 ​លោក​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជាមួយ​លោក​ភូទីន​ ប្រធានាធិបតី​រុស្ស៊ី​នៅ​សណ្ឋាគារ​មិត្តភាពក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២៦ ខែ​មេសា​ ។

       លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា​ ឆ្នាំ​២០១៩នេះជា​ខួបទី​ ៧០ នៃ​ការ​បង្កើត​សាធារណៈរដ្ឋ​ប្រជា​មានិត​ចិន​ និង​ជា​ខួបទី​ ៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិននិ​ងរុស្ស៊ី​ ។ ក្នុងរយៈពេល ៧០ ឆ្នាំ​កន្លងទៅនេះ​ ប្រទេស​ទាំងពីរ​បាន​ក្លាយ​ជា​ប្រទេស​ធំ​ទំនាក់ទំនងភាព​ជា​​ដៃ​គូដែលមាន​ទំនុកចិត្ត​គ្នា​យ៉ាង​ខ្លាំងបំផុត​​ សហប្រតិបត្តិការគ្នា​​ក្នុង​កម្រិត​ខ្ពស់បំផុត​​និង​មាន​តម្លៃ​យុទ្ធសាស្ត្រ​ខ្ពស់បំផុត​​​ ។ ក្នុង​​យុគសម័យ​ថ្មី​ លោក​ប្រធាន​រដ្ឋចិន​មាន​ឆន្ទៈរួមជាមួយ​ប្រធានាធិបតី​រុស្ស៊ី​  ដើម្បីពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ដោយ​ឈរលើ​ផលប្រយោជន៍​ជាមូលដ្ឋាន​របស់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ រួម​គ្នា​ត្រួសត្រាយ​អនាគតពិភពលោក​ដ៏​ល្អ​បវរ ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ រុស្ស៊ីជា​ដៃគូ​សហប្រតិបត្តិការដ៏​សំខាន់​​ក្នុង​ការរួម​គ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​ “ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ” ។ នៅ​ជំហាន​ក្រោយ​​ ប្រទេស​ទាំងពីរ​គួរ​តែ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ ថាមពល​ បច្ចេកវិទ្យា​ អាកាសចរណ៍​ ការ​តភ្ជាប់​ តំបន់​និង​វប្បធម៌នៃ​មនុស្ស​ជាតិ​ជាដើម ។

       លោក​ភូទីន​បាន​ថ្លែង​ថា​ គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ”របស់​លោក​ស៊ីជីនភីង​បាន​បង្កើត​ជា​វេទិកា​សំខាន់​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ហើយ​ទទួល​បាន​ការ​គាំទ្រកាន់តែ​ទូលំទូលាយ​ពី​សហគមន៍​អន្តរជាតិ​ ។ ក្នុង​ឱកាស​អបអរ​សាទរ​ ខួបទី​ ៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិននិ​ងរុស្ស៊ី​ រុស្ស៊ី​មាន​ឆន្ទៈបង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​​ស្រទាប់​ខ្ពស់ជាមួយ​​ចិន​ ធ្វើ​ឲ្យ​មានភាព​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្តូរ​ ​ក្នុង​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ និង​ធ្វើ​ឲ្យ​បានល្អ​នូវ​គម្រោង​គំរូ​ធំ​ក្នុង​វិស័យ​ថាមពល​និង​ការ​តភ្ជាប់ជាដើម ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស