邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិវាយតម្លៃយ៉ាងសកម្មលើសុន្ទរកថារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិនក្នុងពិធីសម្ពោធបើកនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"លើកទី ២

2019-04-27 11:01:42 cri

      លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​​ពិធីសម្ពោធបើក​​នៃ​​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​លើកទី​ ២ ​​​នៅ​មជ្ឈមណ្ឌូល​សន្និសីទ​​ជាតិ​ទី​ក្រុងប៉កាំង​កាលពី​ថៃ្ងទី​ ២៦​ ខែមេសា ​ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​។​​ ​សហគមន៍​អន្តរជាតិ​​បាន​វាយតម្លៃ​យ៉ាង​សកម្ម​និង​កក់ក្តៅ​​ទៅលើ​ខ្លឹមសារ​នៃ​សុន្ទកថា​របស់​លោក ស៊ី ជីនភីង ​ដោយបាន​យល់ឃើញ​ថា  ​សុន្ទរកថា​បាន​ប្រកាស​នូវ​សេចក្តីសម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់​និង​វិធានការ​ជាក់ស្តែង​នៃ​ការ​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​របស់​ប្រទេស​ចិន​​ក្នុង​យុគ្គសម័យ​ថ្មី​។

      លោក Do Tien Sam ​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​​សង្គម​​វៀតណាម​បាន​និយាយថា ​​មានប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន​ជាង ១៥០ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំពី​ការរួមគ្នា​កសាង​​គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​" ​ជាមួយ​ប្រទេស​ចិន​​  ​​​នេះ​​មិន​គ្រាន់តែ​​​បាន​បង្កើត​​ឱកាស​​ការងាររ​​ដ៏​ច្រើន​សន្ធឹក​​ ​ជំរុញ​ដល់​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តែ​ប៉ុណ្ណោះទេ  ​​​​ក៏​បាន​ជួយ​ដល់​ការបង្កើន​ការស្វែងយល់​គ្នា​​និង​ការជឿទុកចិត្តគ្នា​សម្រាប់​បណ្តា​ភាគី​ផង​ ​ដើម្បី​បង្កើន​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​បញ្ហា​ពិភពលោក​​ដូចជា​​ការឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​ធាតុអាកាស ​​ការកាត់បន្ថយ​ភាពក្រីក្រ​ជាដើម។

      លោក  Charles Onunaiju ​​​ប្រធាន​មជ្ឈមណ្ឌូល​សិក្សា​ស្រាវជ្រាវ​​​ប្រទេស​ចិន​របស់​ប្រទេស​​នីហ្សេរីយ៉ា​បាន​សរសើរ​ថា  ​​ប្រទេស​ចិន​មិន​គ្រាន់តែ​មាន​ជំនឿទុក​ចិត្ត​លើ​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​ផ្ទាល់ខ្លួន​តែ​ប៉ុណ្នោះ​ទេ ​​​​ចិន​កាន់តែ​មាន​ជំនឿ​ថា ​តាមរយៈ​​ការទាក់ទង​ជាមួយ​សកលលោក ​ខ្លួនឯង​នឹង​ផ្តល់​វិភាគទាន​ដល់​សន្តិភាព ស្ថិរភាព ​និង​វិវឌ្ឍនភាព​នៃ​សកលលោក​។

      លោក Sayeed Chowdhury ​​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​ក្រុង​​អ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន​បាន​មាន​ប្រសាស​ថា​  ​លោកជឿជាក់ថា​  ​វិធានការ​​ពង្រីក​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​មួយ​ចំនួន​របស់​ប្រទេស​​ចិន​នឹង​​​​ជះ​ឥទ្ធិពល​យ៉ាង​ស៊ីជម្រៅ​និង​យូរអង្វែង​ដល់​ការអភិវឌ្ឍ​នៃ​ទូទាំង​ពិភពលោក​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស