徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទកំពូលតុមូលនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់មួយនិងផ្លូវមួយលើកទី ២ បានប្រារព្ធធ្វើ

2019-04-27 14:39:17 cri

    ព្រឹកថ្ងៃទី ២៧ ខែមេសា វេទិកាកំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​លើកទី ២ បាន​ប្រារព្ធធ្វើ​សន្និសីទកំពូល​តុមូល​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​Yanqihu​ក្រុងប៉េកាំង មេដឹកនាំ​បរទេស​និង​អ្នកទទួលខុសត្រូវ​នៃ​អង្គការសហប្រជាជាតិ​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចំនួន ៣៧ នាក់​បានអញ្ជើញចូលរួម​សន្និសីទកំពូល​តុមូល ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បានធ្វើជា​អធិបតី​សន្និសីទកំពូល​ព្រមទាំង​ថ្លែងសុន្ទរកថា​ក្រោមប្រធានបទ​ស្តីពី​ការរួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ប្រកបដោយ​គុណភាពខ្ពស់ ។

    លោកស៊ីជីនភីង​បានថ្លែងថា យើង​រៀបចំធ្វើ​វេទិកាកំពូល​ម្តងទៀត គឺរំពឹងទុក​រួមជាមួយ​បណ្តាភាគីនានា ធ្វើឲ្យ​ការរួមគ្នាកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​មានភាពស៊ីជម្រៅ​និង​មានភាពជាក់ស្តែង ដើម្បី​ផ្តល់ផល​ប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​នៃបណ្តាប្រទេស​នានា ។ ទី ១ យើង​រង់ចាំ​រួមជាមួយ​ភាគីនានា​ធ្វើឲ្យ​ទស្សនៈស្តីពី​កិច្ចសហប្រតិបត្តិការ​មានភាពពេញលេញ ផ្តោតសំខាន់​ទៅលើ​ការរួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ប្រកបដោយ​គុណភាពខ្ពស់ ។ ទី ២ យើង​រង់ចាំ​រួមជាមួយ​ភាគីនានា​បញ្ជាក់ច្បាស់​នូវចំណុចសំខាន់​នៃកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែង​បង្កើន​ការតភ្ជាប់គ្នា​ដោយគ្រប់ជ្រុងជ្រោយ ។ ទី ៣ យើង​រង់ចាំ​រួមជាមួយ​ភាគីនានា​ពង្រឹង​យន្តការ​សហប្រតិបត្តិការ ខិតខំ​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​ដែល​តភ្ជាប់គ្នា ។

    លោកស៊ីជីនភីង​ថ្លែងថា លោកជឿជាក់ថា​នៅក្រោម​ការខិតខំ​រួមគ្នា​នៃ​ភាគីទាំងអស់ សន្និសីទ​តុមូល​មុខជានឹង​ប្រមូលផ្តុំ​មតិឯកភាពគ្នា​កាន់តែច្រើន និងទទួលបាន​សមិទ្ធផល​កាន់តែច្រើន ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃការរួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​បង្កើត​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​នៃបណ្តាប្រទេស​នានា ហើយ​រួចំណែក​កាន់តែធំធេង​ក្នុងការកសាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស