孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុវេទិកាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃវេទិកាកំពូលស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ឈានដល់មតិឯកភាពដ៏សំខាន់មួយចំនួន

2019-04-26 12:55:03 cri

    ថ្ងៃទី២៥​ខែមេសា​ អនុវេទិកា​ស្តីពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៃវេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​លើកទីពីរ​បានធ្វើឡើង​នៅក្រុង​ប៉េកាំង ។ ​មានភ្ញៀវ​កិត្តិយស​ជាតិនិង​អន្តរជាតិ​ជិត២០០រូប​ដែលរួមមាន​អ្នកនយោបាយ​សំខាន់ៗ ​មន្ត្រីថ្នាក់​រដ្ឋមន្ត្រី ​និងអ្នកទទួល​ខុសត្រូវនៃ​អង្គការ​អន្តរជាតិ​ជាង៥០​នាក់​ដែល​មកពីទ្វីប​អាស៊ី ​អាហ្វ្រិក ​អឺរ៉ុប ​អាមេរិកឡាទីន​និងអូសេអានី​ជាដើម​បាន​អញ្ជើញ​ចូលរួម​អនុវេទិកានេះ ។

    លោក​ Li ​Xiaopeng​ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​និងដឹកជញ្ជូន​នៃ​ប្រទេសចិន​បានថ្លែង​សុន្ទរកថាថា​ ចាប់តាំងពី​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​លើកឡើង​គំនិតផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​រយៈពេល៦​ឆ្នាំកន្លង​ទៅនេះ ​កម្រិត​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ជ្រៅជ្រះ ​ដែលនាំមក​ឱកាស​អភិវឌ្ឍន៍​កាន់តែច្រើន​ដល់បណ្តា​ប្រទេសនានា ​។ លោក​អំពាវនាវ​ភាគីនានា​រួមគ្នា​ពុះពារឧបសគ្គ​ ផ្តល់​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការចល័ត​ទំនិញនិង​ការប្រាស្រ័យ​ទាក់ទងគ្នា​រវាង​បុគ្គលិក​របស់​បណ្តា​ប្រទេសនានា​ ដើម្បីធ្វើឲ្យ​ប្រជាជន​កាន់តែ​ច្រើន​ចែករំលែកនូវ​សមិទ្ធផលនៃ​កិច្ចកសាង“​ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​ ។

    ភ្ញៀវចូលរួម​អនុវេទិកានេះ​បានវាយតម្លៃ​វិជ្ជមាន​ចំពោះ​ស្នាដៃជាក់លាក់​នៃការតភ្ជាប់​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​ ហើយ​ឈានដល់​មតិឯកភាពគ្នា​អំពីការបង្កើន​ល្បឿន​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ថែមមួយ​កម្រិតទៀត​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស