魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"លើកទី ២ ប្រារព្ធឡើងពិធីសម្ពោធបើក លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា

2019-04-26 12:18:33 cri

   

图片默认标题_fororder_习近平1

     វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​លើកទី​ ២ ​បាន​ប្រារព្ធ​ឡើង​ពិធីសម្ពោធបើក​នៅ​ក្រុងប៉កាំង​នៅ​ថៃ្ងទី​ ២៦​ ខែមេសា ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ថ្លែង​សុន្ទរកថា​សំខាន់​។​

    គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​គឺជា​គំនិតផ្តួចផ្តើម​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​ត្រូវបាន​លើកឡើង​ដោយ​លោក ​ស៊ីជីនភីង។​ក្នុងរយៈពេល​ ៦ ​ឆ្នាំ​កន្លង​មក ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេសចិន​និង​បណ្តាប្រទេស​នានា​តាមបណ្តោយ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​បាន​លើសពី​ ៦ ​ទ្រីលាន​ដុល្លារអាមេរិក ​ចំណែកឯ​ការវិនិយោគ​បាន​លើស​ពី​ ៨​ ម៉ឺន​លាន​ដុល្លារអាមេរិក ​គម្រោង​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​បាន​បង្កើត​ឱកាស​ការងារ​ជិត​ ចំនួន​ ៣ ​សែន​នាក់​នៅក្នុងតំបន់។​

    វេទិកានេះ​មាន​រយៈពេល​ ៣ ​ថ្ងៃ ​ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​ឬ​អ្នកដឹក​នាំ​កំពូល​នៃ​រដ្ឋាភិបាល​មកពី​បណ្តាប្រទេស​ ចំនួន​ ៣៧ ​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​និង​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ព្រមទាំង​ភ្ញៀវកិត្តិយស​បរទេស​ ចំនួន ​ជិត​ ៥០០០​ នាក់៕​

图片默认标题_fororder_习近平2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស