翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ៖ ការបង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយការតភ្ជាប់គ្នាជាសកល ជាគន្លឹះនៃការរួមគ្នាកសាង”ខ្សែក្រវាត់មួយនិងផ្លូវមួយ”

2019-04-26 12:23:23 cri

      ថ្ងៃទី ២៦ ខែ​មេសា​ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋចិន​បានលើក​ឡើង​​ថា ចំណុច​ជា​គន្លឹះក្នុង​ការ​រួម​គ្នា​​កសាង​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"ជា​​ការ​តភ្ជាប់​គ្នា គួរតែបង្កើត​​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ប្រកប​ដោយ​ការ​តភ្ជាប់​គ្នា​ជា​សកល​ ដើម្បី​សម្រេច​ការ​​​អភិវឌ្ឍរួម​និង​វិបុលភាព​រួម​​ ។ ប្រទេស​ចិន​នឹង​រួម​ជា​មួយ​ភាគី​នានា​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែងត​ទៅទៀត​​ដើម្បី​បង្កើត​បណ្តាញ​​តភ្ជាប់​គ្នា​​ ដែល​ចាត់​ទុក​​របៀង​សេដ្ឋកិច្ច​ដូចជា​ស្ពានមហាដីគោកថ្មី​​រវាង​ទ្វីបអាស៊ី​និង​អឺរ៉ុប​ជាដើម​ជាគម្រោង​ណែនាំ​ ចាត់​ទុក​​​ផ្លូវ​ធំៗ​​និង​ផ្លូវ​ល្បឿន​លឿន​ផ្នែក​ព័ត៌មាន​ ដូចជា​​​រទេះភ្លើង​ចិន​-​អឺរ៉ុប​ និង​​ផ្លូវ​ថ្មី​រវាង​ដីគោក​និង​សមុទ្រ​ជាដើម​ជាក្រប​ខណ្ឌ​ ព្រម​និង​ចាត់ទុក​ផ្លូវ​ដែក​ កំពង់​ផែ​ និង​បណ្តាញ​បំពង់​ជាដើម​ជា​ទីពឹងផ្អែក​​ ។​ប្រទេសចិន​នឹង​បន្ត​ដើរ​តួនាទីរបស់​មូលនិធី​វិនិយោគ​គ្រប់​ប្រភេទ​ដូចជា​ឥណទាន​​ពិសេស​សម្រាប់​រួម​គ្នា​កសាង​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ មូលនិធី​ផ្លូវ​សូត្រជាដើម​​ អភិវឌ្ឍ​ប្រាក់​បំណូល​”ផ្លូវ​សូត្រ​”​ គាំទ្រ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​អភិវឌ្ឍនិង​ហិញ្ញប្បទាន​​ដោយ​ពហុភាគីឲ្យ​ដំណើរដោយ​មានប្រសិទ្ធភាព​ ស្វាគមន៍​​អង្គការ​ហិរញ្ញវត្ថុពហុភាគី​និង​​​​ប្រទេសនានា​ចូលរួម​ការ​វិនិយោគទុន​និងហិរញ្ញប្បទាន​ក្នុង​ក្រប​ខ័ណ្ឌ​​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ព្រម​និង​លើក​ទឹក​ចិត្ត​​ឲ្យ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទីផ្សារ​ភាគី​ទីបី ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស