王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីងភីង ប្រធាន​រដ្ឋ​ចិន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ផ្តល់​បរិយាកាស​ប្រកបដោយ​យុត្តិធម៌​និង​មេត្រីភាព​សម្រាប់​​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ

2019-04-26 11:50:22 cri

      ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ លោក ស៊ី ជីងភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា វិធានការ​ពង្រីក​ការ​បើក​ទូលាយ​របស់​ប្រទេស​ចិន គឺ​ជា​ជម្រើស​ម្ចាស់​ការ​របស់​ដោយ​ប្រទេស​ចិន​ដោយ​អនុលោម​តម្រូវ​ការ​អភិវឌ្ឍ​និង​កំណែទម្រង់​របស់​ខ្លួន ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​បង្កើត​បរិយាកាស​ល្អប្រសើរ ដើម្បី​ផ្តល់​បរិយាកាស​ប្រកបដោយ​យុត្តិធម៌​និង​មេត្រីភាព​សម្រាប់​ឲ្យ​ក្រុមហ៊ុនចិន និស្សិតចិន​និង​បញ្ញាវន្ត​ចិន​ធ្វើ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​សមភាព ។ លោក​ស៊ី ជីងភីង បាន​ថ្លែង​ទៀតថា ប្រទេស​ចិន​ដែល​កាន់តែ​បើកទូលាយ​មួយ​នឹង​មាន​អន្តរកម្ម​កាន់តែ​ល្អប្រសើរ​ជាមួយ​ពិភពលោក ព្រមទាំង​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​និង​ពិភពលោក​កាន់តែ​មាន​ភាព​វិវឌ្ឍ​រីកចម្រើន​និង​វិបុលភាព​ផងដែរ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស