郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម៣ចំណុចសម្រាប់ជំរុញឲ្យការរួមគ្នាកសាងខ្សែក្រវាត់មួយនិងផ្លូវមួយរីកចម្រើនដោយគុណភាពខ្ពស់

2019-04-26 12:07:34 cri

  ថ្ងៃ​ទី​២៦​ខែ​មេសា ក្នុង​វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”លើក​ទី​២​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ត្រូវ​តែ​ជំរុញ​ឲ្យ​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​រីក​ចម្រើន​ឥត​ឈប់ឈរ​ទៅ​កាន់​ទិស​ដៅ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​គុណភាព​ខ្ពស់ ត្រូវ​ការ​ប្រកាន់​ខ្ជាប់គោលការណ៍​ស្តីពីការ​ពិភាក្សាជា​មួយ​គ្នា រួម​គ្នា​កសាង​និង​ចែក​រំលែក​ជា​មួយ​គ្នា ត្រូវ​ប្រកាន់​ខ្ជាប់ទស្សនៈស្តីពី​ការ​បើក​ទូលាយ ពណ៌បៃតង​និង​មានឥរិយាបថស្អាតស្អំ ដើម្បី​ខំប្រឹង​សម្រេច​គោល​ដៅ​ដែល​មាន​ស្តង់ដា​ខ្ពស់ មាន​អំណោយ​ផល​ដល់​ប្រជាជន​និង​មាន​ភាព​ជា​និរន្ត ។

      លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ការ​ជំរុញ​ឲ្យ​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​រីក​ចម្រើន​ដោយ​គុណភាព​ខ្ពស់ត្រូវ​ប្រកាន់​ខ្ជាប់​ការ​មាន​តម្លាភាព​ក្នុង​រាល់​កិច្ច​សហ​ប្រតិបត្តិការ រួម​គ្នា​មិន​អត់​ឱន​ឲ្យអំពើ​ពុក​រលួយ​ជា​ដាច់​ខាត ជំរុញ​ឲ្យ​សហគ្រាស​ធ្វើ​អាជីវកម្ម​តាម​ច្បាប់​កំណត់​និង​ស្តង់ដា​អន្តរជាតិ​ជា​ទូទៅ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គោរព​តាម​ច្បាប់​កំណត់នៃ​ប្រទេស​នានា ដើម្បី​ធានា​ជាក់​លាក់ឲ្យ​មាន​ភាព​ជា​និរន្តក្នុង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស