王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីងភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ​កំណែទម្រង់​និង​បើក​ទូលាយ​ដ៏​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ជំរុញ​ការ​បើក​ទូលាយ​ដោយ​កម្រិត​កាន់តែ​ខ្ពស់

2019-04-26 11:48:24 cri

      ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ លោក  ស៊ី ជីងភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ក្នុង​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”លើកទី ២ ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ​កំណែទម្រង់​និង​បើក​ទូលាយ​ដ៏​សំខាន់ៗ​មួយ​ចំនួន​ បង្កើន​ការ​រៀបចំ​ចាត់ចែង​ផ្នែក​របប​និង​រចនាសម្ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​ការ​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស​មាន​​កម្រិត​កាន់តែ​ខ្ពស់។ វិធានការ​ទាំង​នេះ​រួមមាន​ពង្រីក​ការ​អនុញ្ញាត​ឲ្យ​ទុន​បរទែស​ចូល​ទីផ្សារ​​បរទេស​ចិន​លើ​វិស័យ​កាន់តែ​ទូលំទូលាយ បង្កើន​កាន់តែ​ខ្លាំង​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ បង្កើន​ការនាំចូល​ទំនិញ​និង​សេវាកម្ម​ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ អនុវត្ត​ដោយ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​ការសម្របសម្រួល​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​អន្តរជាតិ គឺដូចជា​កាន់តែ​ផ្តោតសំខាន់​ទៅ​លើ​ការ​អនុវត្ត​គោលនយោបាយ​បើកទូលាយ​អំពី​ការ​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស​ផងដែរ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស