刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ ការអភិវឌ្ឍដោយគ្មានតុល្យភាពជគឺជាអតុល្យភាពធំបំផុតលើពិភពលោកបច្ចុប្បន្ន

2019-04-26 12:10:57 cri

    ថ្ងៃទី​២៦ ខែមេសា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​នៅទីក្រុង​ប៉េកាំងថា​ ​ការ​
អភវិឌ្ឍ​ដោយ​គ្មាន​​តុល្យភាព​គឺ​ជា​អ​តុល្យភាព​ធំ​បំផុត​លើ​ពិភពលោក​បច្ចុប្បន្ន។​នៅ​ក្នុង​ដំណើរ​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ ​ភាគី​នានា​ត្រូវ​ដាក់​បញ្ចូល​ញ្ញាណទស្សនៈ​អំពី​ការ​អភិវឌ្ឍ​ជា​​និរន្តរភាព​ទៅ​ក្នុង​​ការ​ជើសរើស ​អនុវត្ត​និង​គ្រប់​គ្រង​គម្រោង​កសាង​ជា​ដើម ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​និង​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បង្កើត​កាលានុវត្តភាព​និង​ចន្លោះ​កាន់​តែ​ច្រើន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ព្រមទាំង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​រួច​ផុត​ពី​ភាព​ក្រីក្រ ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព ​ទន្ទឹមនឹងនេះ ​ត្រូវ​បង្កើត​កិច្ចសហប្រតិបត្តិការ​ជា​មួយ​អង្គការសហប្រជាជាតិ​លើ​វិស័យ​ការ​អភិវឌ្ឍ ​ខិតខំប្រឹងប្រែង​បង្រួញ​គម្លាត​នៃ​ការ​អភិវឌ្ឍ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស