郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងថា សមិទ្ធផលនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”លើកទីមួយត្រូវបានអនុវត្តដោយរលូន

2019-04-26 10:44:26 cri

      ក្នុង​ពិធី​បើក​​នៃ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបតិ្តការ​អន្តរជាតិ​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” លើក​ទីពីរ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នៅ​​ថ្ងៃទី ២៦ ខែ​មេសា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​ជា​អធិបតី​និង​ថ្លែង​សុន្ទរកថា​មាន​ចំណង​ជើង​ថា “​ប្រមូល​កម្លាំង​កាយ​ចិត្ត​រួម​គ្នា​បង្កើត​អនាគត​ដ៏​ល្អ​បវរ​នៃ​កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ​” ។ ថ្លែង​ក្នុង​សុន្ទរកថា លោក​បាន​លើក​ឡើង​ថា ​គំនិត​ផ្តួច​ផ្តើម​ស្តីពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ គឺ​មាន​គោល​បំណង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ការ​តភ្ជាប់​គ្នា ក្នុង​ន័យ​សម្រេច​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ ព្រម​និង​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា ។ ​នៅ​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​​បណ្តា​ភាគី​នានា សមិទ្ធផល​នៃ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបតិ្តការ​អន្តរជាតិ “ខ្សែ​ក្រវាត់​មួយនិង​ផ្លូវ​មួយ”លើក​ទីមួយ​ត្រូវ​បាន​អនុវត្ត​ដោយ​រលូន​ មាន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង​១៥០​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ចិន​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបតិ្តការ​​ស្តីពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ។ គំនិត​ផ្តួច​ផ្តើម​ស្តីពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​តភ្ជាប់​ជា​មួយ​នឹង​ផែនការ​អភិវឌ្ឍន៍​​និង​សហប្រតិបតិ្តការ​របស់​អង្គការ​អន្តរជាតិ​និង​តំបន់​ ដូច​ជា​អង្គការ​សហប្រជាជាតិ សម័្ពន្ធ​អាស៊ាន សហភាព​អាហ្វ្រិក សហភាព​អឺរ៉ុប​និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ុប​និង​អាស៊ី​ជាដើម ក៏​ដូច​ជា​​តភ្ជាប់​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​របស់​បណ្តា​ប្រទេស​នានា ដូច្នេះ​បាន​ត្រួស​ត្រាយ​ចម្លោះ​អភិវឌ្ឍន៍​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ​បាន​ផ្តល់​កាលានុវត្តភាព​ថ្មី​ដល់​ការ​អភីវឌ្ឍ​នៃ​ប្រទេស​នានា​ ក៏​ដូច​ជា​បាន​ត្រួស​ត្រាយ​អនាគត​ថ្មី​សម្រាប់​​ការ​បើក​ទូលាយ​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស