王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ ប្រទេសចិននឹងបង្កើនការនាំចូលទំនិញនិងសេវាកម្មក្នុងទ្រង់ទ្រាយកាន់តែធំ

2019-04-26 11:06:13 cri

     ថ្ងៃទី​២៦​ខែ​មេសា​ ​លោក​ ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ក្នុង​វេទិការ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​លើក​ទី​២​ថា​ ​ប្រទេស​ចិន​នឹង​បញ្ចុះ​ថែម​ទៀត​នូវ​កម្រិត​ពន្ធ​គយ​ ​លុប​បំបាត់​របាំង​មិនមែន​ពន្ធ​គយ​គ្រប់​បែបយ៉ាង​ ​និង​បើក​ទ្វារ​នៃ​ទីផ្សារ​ចិន​ឱ្យ​បាន​កាន់តែ​ធំ​ឥត​ឈប់ឈរ​ដើម្បី​ស្វាគមន៍​ផលិតផល​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។

      លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ថា​ ​ប្រទេស​ចិន​មិន​ស្វែង​រក​ការ​ដែល​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​ច្រើន​ជាង​ការ​នាំចូល​ដោយ​ចេតនា​ទេ​ ​ហើយ​រីករាយ​នាំចូល​កសិផល​ ​ផលិតផល​ធ្វើ​រួច​និង​សេវាកម្ម​កាន់តែ​ច្រើន​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​និង​​កម្លាំង​ប្រកួតប្រជែង​ពី​បរទេស​​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​ពាណិជ្ជកម្ម​ដោយ​មាន​តុល្យភាព​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស