郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ប្រទេសចិននឹងបង្កើនយ៉ាងពេញទំហឹងនូវកិច្ចសាហប្រតិបតិ្តការអន្តរជាតិលើវិស័យការពារកម្មសិទ្ធិបញ្ញា

2019-04-26 11:33:46 cri

      ថ្ងៃទី​២៦ ខែ​មេសា លោក ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា ដើម្បី​បង្កើន​យ៉ាង​ពេញ​ទំហឹង​នូវ​កិច្ចសាហប្រតិបតិ្តការ​អន្តរជាតិ​លើ​វិស័យ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ប្រទេស​ចិន​នឹង​ផ្តោត​សំខាន់​ទៅលើ​ការ​បង្ក​បង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ប្រកប​ដោយ​ការ​គោរព​តម្លៃ​ចំណេះ​ដឹង ​ហើយ​នឹង​បំពេញ​បន្ថែម​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រព័ន្ធ​ច្បាប់​សម្រាប់​ការ​ពារ​កម្មសិទ្ធិ​បញ្ញា បង្កើន​កម្លាំង​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​បង្កើន​ការ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៏​ស្រប​ច្បាប់​របស់​ជន​បរទេស​ដែល​​មាន​​កម្មសិទ្ធិ​បញ្ញា​ ហាម​ឃាត់​ការ​បង្ខំ​ផ្ទេរ​​បច្ចេកវិទ្យា​ បំពេញ​បន្ថែម​ការ​ការពារ​ការ​សម្ងាត់​ផ្នែក​ពាណិជ្ជកម្ម ក៏​ដូច​ជា​បង្រ្កាប​យ៉ាង​ម៉ឺងម៉ាត់តាម​​ច្បាប់​ចំពោះ​​សកម្មភាព​រំលោភ​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ ។ ប្រទេស​ចិន​នឹង​ជំរុញ​ឲ្យ​ប្រទេស​នានា​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​បច្ចេកវិទ្យា​​លើ​មូលដ្ឋាន​​នៃ​គោលការណ៍​ទីផ្សារ​ភាវូបនីយកម្ម​និង​និយតកម្ម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស