王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិន៖ ប្រទេសចិននឹងពិភាក្សាជាមួយប្រទេសកាន់តែច្រើនអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយស្តង់ដារខ្ពស់

2019-04-26 11:04:11 cri

    ថ្ងៃទី​២៦​ខែ​មេសា​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​នឹង​ពិភាក្សា​ ជាមួយ​ប្រទេស​​កាន់តែ​ច្រើន​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់​ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​គយ​ ​ការ​ហូត​ពន្ធ​ ​ការ​ត្រួត​ពិនិត្យ​ខាង​សាវនាការ​ជាដើម​ ​​បង្កើត​យន្តការ​សហប្រតិបត្តិការ​ហូត​និង​គ្រប់គ្រង​ពន្ធ​ចំណូល​ក្នុងការ​រួម​គ្នា​កសាង​​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​ពន្លឿន​ការ​ផ្សព្វផ្សាយ​កិច្ច​សហប្រតិបត្តិការ​សំគាល់​គ្នា​​លើ​ផ្ទៃ​អន្តរជាតិ​ ​ព្រម​និង​កសាង​ផ្លូវ​សូត្រ​ឌីជីថល​និង​ផ្លូវ​សូត្រ​ច្នៃ​ប្រឌិត​ថ្មី​​តាមរយៈ​នាវានុវត្តន៍​។​ ​លោក​បាន​ថ្លែង​ទៀតថា​ ​ប្រទេសចិន​នឹង​បន្ត​អនុវត្ត​គម្រោង​ផែនការ​ប្រតិបត្តិការ​ច្នៃ​ប្រឌិត​ថ្មី​ខាង​បច្ចេកវិទ្យា​ស្តីពី​ការ​រួម​គ្នា​កសាង​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​តទៅ​ទៀត​ ​ក្នុង​រយៈ​ពេល​​៥ឆ្នាំ​ខាង​មុខ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរ​​និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​បែប​ច្នៃ​ប្រឌិត​ថ្មី​ ក៏ដូច​ជា​ការ​សហការ​គ្នា​សិក្សា​ស្រាវជ្រាវ​ទាំង​ជាតិ​និង​អន្តរជាតិ​​៥០០០​នាក់​​  ​គាំទ្រ​សហគ្រាស​នៃ​ប្រទេស​នានា​សហការ​គ្នា​ជំរុញ​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​និង​ទូរគមនាគមន៍​ក្នុង​ន័យ​លើក​កម្ពស់​​កម្រិត​តភ្ជាប់​នៃ​បណ្តាញ​អ៊ីនធើណែត​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស