郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអះអាងថា ប្រទេសចិននឹងពង្រីកការអនុញ្ញាតឲ្យទុនបរទេសចូលទីផ្សាររបស់ប្រទេសចិនលើវិស័យកាន់តែទូលំទូលាយ

2019-04-26 12:08:37 cri

      ថ្ងៃទី​២៦ ខែ​មេសា លោក ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា នៅ​ពេល​អនាគត ប្រទេស​ចិន​នឹង​បន្ត​កាត់​បន្ថយ​យ៉ាង​ច្រើន​តទៅ​ទៀត​នូវ​ប្រព័ន្ធ​បញ្ជី​អវិជ្ជមាន​នៃ​ការ​អនុញ្ញាត​ឲ្យ​ចូលទីផ្សារ​ ក្នុង​ន័យ​ជំរុញ​ការ​បើក​ទូលាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​សេវាកម្ម​ទំនើប ផលិតកម្ម​ និង​កសិកម្ម ព្រម​និង​អនុញ្ញាត​ឲ្យ​ទុន​បរទេស​គ្រប់​គ្រង​ភាគ​ហ៊ុន​ឬ​ប្រកប​អាជីវកម្ម​ដោយ​ឯកត្តនាម​ក្នុង​វិស័យ​កាន់​តែ​ច្រើន ។ លោក​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​នឹង​បង្កើត​តំបន់​សាក​ល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន ក្នុង​ន័យ​ពន្លឿន​ការ​ស្វែង​រក​និង​កសាង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​ ហើយ​និង​ពន្លឿន​ការ​ដាក់​ចេញ​ច្បាប់​កំណត់​ពាក់​ព័ន្ធ​​ ដើម្បី​ធានា​ជាក់​លាក់​ដល់​​ការ​អនុវត្ត​ច្បាប់​ស្តីពី​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស