孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ខ្សែក្រវាត់មួយនិងផ្លូវមួយ ”ធ្វើឲ្យគម្លាតរវាងចិននិងឈីលីខិតឲ្យកាន់តែជិតគ្នា

2019-04-25 14:47:50 cri

    ថ្ងៃទី២៤​ខែមេសា ​អ្នកនយោបាយ​សំខាន់ៗនៃ​បរទេស​ដែល​អញ្ជើញ​ចូលរួម​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​លើកទីពីរ​បាន​មកដល់​ក្រុង​ប៉េកាំង​ជាបន្តបន្ទាប់ ​។ ក្នុង​វិមានសភា​ប្រជាជន ​“ការទូត​រវាង​ប្រមុខរដ្ឋ”​របស់​លោក​ស៊ីជីនភីង ​មេដឹកនាំកំពូល​របស់​ប្រទេសចិន​បាន​ដំណើរការ​ហើយ ។

    ថ្ងៃដដែល ​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បានជួប​ពិភាក្សា​ការងារជាមួយ​ប្រធានាធិបតី​ឈីលី ។​ លោក​ស៊ីជីនភីង ​បានថ្លែងថា​ ប្រទេស​ឈីលីជា​ប្រទេស​អាមេរិក​ខាងត្បូង​ទីមួយដែល​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​សាធារណៈរដ្ឋ​ប្រជាមានិតចិន​ និងជា​ប្រទេស​អាមេរិកឡាទីន​ទីមួយ​ដែល​ទទួលស្គាល់​ឋានៈ​សេដ្ឋកិច្ច​ទីផ្សារ​ទាំងស្រុង​របស់ចិន​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរីទ្វេភាគី​ជាមួយ​ប្រទេសចិន​ហើយ​សម្រេច​ការឡើងថ្នាក់ ។

    លោក​ប្រធានាធិបតី ​Sebastián ​Piñera ​មានអារម្មណ៍​ដូចគ្នាដែរ ​លោក​បាន​ឧទ្ទេសនាម​ជា​ពិសេស​ចំពោះ​លោក​ស៊ីជីនភីង​អំពី​លោក ​Eduardo ​Alfredo ​Juan ​Bernardo ​Frei ​អតីត​ប្រធានាធិបតី​ឈីលី​ដែល​អង្គុយនៅ​ក្បែរ​និង​អមដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​មួយ​គ្នា​ថា ​ថ្ងៃ​នេះ ​​លោកអតីត​ប្រធានាធិបតី ​Eduardo ​Alfredo ​Juan ​Bernardo ​Frei​ក៏​នៅ​កន្លែង​នេះ​ដែរ ​លោក​Freiក៏​ជា​សាក្សី​នៃ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ដែរ ​យើង​ស្ញប់ស្ញែង​នូវ​អរិយ្យធម៌​ប្រវត្តិសាស្រ្ត​ដ៏​ត្រចះត្រចង់​និង​យូរលង់​របស់​ប្រទេស​ចិន ​ក្នុង​អំឡុងពេល​រាប់​សិន​ឆ្នាំ​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​រួម​ចំណែក​ដ៏​ធំសម្បើម​ដល់​សុភមង្គល​របស់​មនុស្សជាតិ​។

    លោក ​Piñera​ Echenique ​អាយុ​ ៧០​ ឆ្នាំ​ធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​ឈីលី​ពី​ឆ្នាំ​ ២០១០​ ដល់​ ឆ្នាំ​ ២០១៤ ។​ បន្ទាប់ពី​ជាប់​ឆ្នោត​ម្តងទៀត​កាលពី​ចុង​ឆ្នាំ​ ២០១៧ ​លោក​Piñera ​Echenique ​បាន​ថ្លែង​ថា​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ក្នុង​អាណត្តិ​របស់​លោក​ ។ បន្ទាប់ពី​​ចាប់​ផ្តើម​អាណត្តិ​ទីពីរ​របស់​លោក​មិន​ជា​យូរ​ប៉ុន្មាន់ ​ប្រទេស​ឈីលី​និង​ចិន​បាន​ចុះ​ហត្ថលេខាជា​ផ្លូវការ​លើ​អនុស្សរណៈ​យោគយល់​នៃ​កិច្ច​សហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម​ “ ខ្សែក្រវាត់​មួយនិង​ផ្លួវមួយ​”កាលពី​ឆ្នាំ​ ២០១៨ ។

    ប្រទេស​ឈីលី​បាន​ឆ្លើយតប​យ៉ាង​សកម្ម​ជាមួយ​ស្មារតី​នៃ"ផ្លូវសូត្រ"​និង​ឈានមុខគេ​ក្នុង​ការ​បង្កើន​ការផ្លាស់ប្តូរ​ផែ្នក​នយោបាយ​ ការ​តភ្ជាប់​គ្នា​ផែ្នក​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ធ្វើ​ពាណិជ្ជកម្ម​យ៉ាងស្រួល​និង​ការតភ្ជាប់​ដួងចិត្ត​ប្រជាជន​ជាដើម ​ក៏​ទទួលបាន​ផលប្រយោជន៍​ឥត​ឈប់ឈរ​ផងដែរ​ពី​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ផងដែរ។​ស្រា​ទំពាំងបាយជូរ​និង​ផ្លែឆេរី​នៃ​ប្រទេស​ឈីលី​ត្រូវបាន​ទទួលស្គាល់​យ៉ាងទូលំទូលាយ​ដោយ​អតិថិជន​ចិន​កាន់តែច្រើន។​អាទិភាព​ដែល​មាន​គុណភាពខ្ពស់ ​ផាសុកភាព​និង​ការ​ការពារ​បរិស្ថាន​នៃ​ផលិតផល​របស់​ប្រទេស​ចិន​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ជាឯកច្ឆ័ន្ទ​ដោយ​រដ្ឋាភិបាល​និង​ប្រជាជន​ឈីលី។

   ក្នុង​កិច្ចជួបសន្ទនា​នាថ្ងៃទី ២៤ ខែមេសា លោក​Sebastián Piñera បានថ្លែង​ម្តងទៀតថា គំនិតផ្តួចផ្តើម​ស្តីពី​រួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ដែល​លើកឡើង​ដោយ​លោក​ស៊ីជីនភីង​បានបង្ហាញ​ម្តងទៀត​នូវ​ប្រវត្តិសាស្ត្រ​ដ៏ត្រចះត្រចង់​នៃផ្លូវសូត្រ​បុរាណ បានជំរុញ​ការផ្លាស់ប្តូរ​អរិយធម៌​ពិភពលោក​ក្នុងយុគសម័យថ្មី ។ ប្រទេស​ឈីលី​គាំទ្រ​ការរួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ និងជំរុញ​ការតភ្ជាប់​ក្នុងតំបន់ ។

    លោកស៊ីជីនភីង​បានថ្លែង​នាថ្ងៃដដែលថា ក្នុងវេទិកា​លើកនេះ មេដឹកនាំ​បណ្តាប្រទេស​នឹងឈរលើ​គោលការណ៍​រួមគ្នា​ពិគ្រោះពិភាក្សាគ្នា រួមគ្នាកសាង​និង​រួមគ្នា​ចែករំលែក ពិភាក្សាពី​បញ្ហា​យកចិត្ត​ទុកដាក់​ដូចគ្នា ដូចជា​ការតភ្ជាប់​គោលនយោបាយ​អភិវឌ្ឍន៍ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាដើម ដើម្បី​រួមចំណែក​កាន់តែ​ធំធេង​សម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស