孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះសន្និសីទបង្កើតគណៈកម្មាធិការកិច្ចសហប្រតិបត្តិការនៃឃ្លាំងគំនិតអន្តរជាតិស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ”

2019-04-24 14:13:32 cri

    ថ្ងៃទី២៤​ខែមេសា​ សន្និសីទ​បង្កើត​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​នៃ​ឃ្លាំងគំនិត​អន្តរជាតិ​ស្តីពី​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​បាន​ធ្វើឡើង​នៅ​ក្រុងប៉េកាំង ​។ លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​អបអរសាទរ​ចំពោះ​សន្និសីទ​នេះ ។

    លោក​ស៊ីជីនភីង​បានថ្លែងថា​ គំនិត​ផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​មាន​ប្រភពពី​ប្រទេសចិន ​ហើយជា​របស់​ពិភពលោក ។ ​ក្រោម​ការខិតខំ​ប្រឹងប្រែង​រួមរបស់​ភាគីនានា ​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​បាន​ក្លាយ​ទៅជា​វេទិកា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​បើកទូលាយ​និង​បរិយាប័ន្ន​និង​ផលិតផល​សាធារណៈ​ទូទាំង​ពិភពលោក​ដែល​ត្រូវគេ​ស្វាគមន៍​ជាទូទៅ ។​ ឃ្លាំងគំនិត​ជាកម្លាំង​សំខាន់​ក្នុង​ការរួមគ្នា​កសាង​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​​ ។ ​ការផ្លាស់ប្តូរ​និងធ្វើ​កិច្ចសហប្រតិបត្តិការ​ខាង​ឃ្លាំងគំនិត​ ​នឹងធ្វើឲ្យ​ការជឿទុកចិត្ត​គ្នាកាន់តែ​ស៊ីជម្រៅ​ និង​ប្រមូលផ្តុំ​មតិឯកភាពគ្នា​ ដើម្បី​រួមវិភាគទាន​សម្រាប់​ការជំរុញ​កិច្ចកសាង​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​​មាន​ភាពកាន់តែ​ស៊ីជម្រៅ​និងជាក់ស្តែង​និងបង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()