孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងអញ្ជើញត្រួតពលក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើសមុទ្រដើម្បីអបអរសាទរខួបទី៧០នៃការបង្កើតកងទ័ពជើងទឹកប្រជាជនចិន ប្រធានគណៈប្រតិភូនៃកងទ័ពជើងទឹករបស់ប្រទេសចំនួន៦១បានចូលរួមសកម្មភាពលើកនេះ

2019-04-24 10:47:22 cri

图片默认标题_fororder_海上阅兵

    ថ្ងៃទី២៣​ខែមេសា​ លោក ​ស៊ី ជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​ និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​អញ្ជើញត្រួតពល​ក្នុងពិធី​​ដង្ហែក្បួន​ព្យុហយាត្រា​លើសមុទ្រ​ដើម្បី​អបអរសាទរ​ខួប​ទី៧០នៃ​ការបង្កើត​កងទ័ព​ជើងទឹក​ប្រជាជនចិន​ដែលធ្វើឡើង​នៅក្រុង​ Qingdao ។ ​ប្រធាន​គណៈប្រតិភូនៃ​កងទ័ព​ជើងទឹក​ដែល​មកពី​ប្រទេស​ចំនួន៦១​បានជួបជុំគ្នា​នៅលើ​នាវា​សញ្ញា​“ស៊ីនីង​”ដែលជា​នាវា​ត្រួតមើល​ការដង្ហែក្បួន​ព្យុហយាត្រា​​ ហើយ​នាវាចម្បាំង​៣២គ្រឿង​នៃកងទ័ព​ជើងទឹក​ប្រជាជនចិន​និងនាវា​ចំនួន​១៨​គ្រឿងនៃ​ប្រទេស​ចំនួន១៣​ដែល​ចូលរួម​សកម្មភាព​នេះបាន​ចូលរួម​ការដង្ហែក្បួន​ព្យុហយាត្រា ។

图片默认标题_fororder_阅兵

    កងទ័ព​ជើងទឹក​ប្រជាជនចិន​បានបង្កើត​ឡើងនៅ​ក្រុង ​Taizhou​ ខេត្ត​ Jiangsu​ កាលពី​ថ្ងៃទី២៣​ខែមេសា​ឆ្នាំ១៩៤៩ ​បច្ចុប្បន្ននេះ​បានរីកចម្រើន​ក្លាយទៅជា​កងកម្លាំង​ប្រដាប់​អាវុធ​លើសមុទ្រ​ដែលអាច​គាំពារ​អធិបតេយ្យភាព​ សន្តិសុខនិង​ផលប្រយោជន៍​ការអភិវឌ្ឍ​របស់​ជាតិ​ដោយមាន​ប្រសិទ្ធិភាព​ជាសន្សឹមៗ ។

图片默认标题_fororder_347219697

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស