魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Huang Kunming អញ្ជើញចូលរួមពិធីសម្ពោធបើកសន្និសីទនៃក្រុមប្រឹក្សាភិបាលលើកទី១នៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន"ខ្សែក្រវាត់មួយនិងផ្លូវមួយ"និងថ្លែងសុន្ទរកថា

2019-04-24 10:57:21 cri

    កាលពី​ថ្ងៃទី ​២៣ ​ខែមេសា ​សន្និសីទនៃ​ក្រុមប្រឹក្សាភិបាល​លើកទី​១​នៃ​សម្ព័ន្ធ​កិច្ចសហ​ប្រតិបត្តិការ​ផ្នែកព័ត៌មាន​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង។​លោក ​Huang ​Kunming ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​យោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​និង​អាន​សារលិខិត​អបអរសាទរ​របស់​លោក​ប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​ព្រមទាំង​បាន​ថ្លែងសុន្ទរកថា​។​

    លោក ​Huang ​Kunming ​បាន​ចង្អុលបង្ហាញ​ថា ​យោងតាម​គំនិតផ្តួចផ្តើម​ដ៏សំខាន់​របស់​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​ការបង្កើត​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ផ្នែកព័ត៌មាន​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ" ​គឺជា​វិធានការ​សំខាន់មួយ​ដើម្បី​ធ្វើឲ្យស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិ​ការ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ផែ្នក​ប្រព័ន្ធសារព័ត៌មាន​និង​ការផ្លាស់ប្តូរ​ផែ្នក​វប្បធម៌​។​ប្រព័ន្ធ​សារព័ត៌មាន​របស់​បណ្តាប្រទេស​នានា​គួរតែ​ដើតួនាទី​ឲ្យបាន​ល្អ​នូវ​វេទិកា​នៃ​សម្ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​ផ្នែកព័ត៌មាន​ដើម្បី​ផ្តោតទៅលើ​បញ្ហា​តភ្ជាប់​នៃ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​និង​បញ្ហា​ផលប្រយោជន៍រួម​របស់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា ​ក្នុងន័យ​រួមគ្នា​ចារ្យទំព័រ​ថ្មី​មួយ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ផែ្នក​ប្រព័ន្ធសារព័ត៌មាន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស