孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាអន្តរជាតិស្តីពីការផ្សព្វផ្សាយនិងភាពច្នៃប្រឌិតថ្មីដោយ 5G+4K នៃខ្សែក្រវាត់មួយនិងផ្លូវមួយបានសម្ពោធបើកនៅក្រុងប៉េកាំង ហើយប្រកាសចាក់ផ្សាយភាពយន្តឯកសារពាក់ព័ន្ធវេទិកាកំពូលស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយលើកទីពីរ

2019-04-23 11:01:10 cri

    ក្នុងឱកាស​ដែល​វេទិកាកំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនៃ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​លើកទីពីរ​ជិតបើកធ្វើ ​វេទិកា​អន្តរជាតិ​ស្តីពី​ការផ្សព្វផ្សាយ​និង​ភាពច្នៃ​ប្រឌិតថ្មី​ដោយ ​5G+4K ​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី២២​ខែមេសា ។ ​តំណាង​ជាង១៥០​ដែល​មកពី​ប្រព័ន្ធ​សារព័ត៌មាន​ចំនួនជាង​៥០នៃ​ប្រទេស​និងតំបន់​ចំនួន២៥​លើទូទាំង​ពិភពលោក​បានចូលរួម​វេទិកានេះ ។

    លោក​ Wang ​Xiaohui ​អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍នៃ​ក្រសួង​ឃោសនាការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​អញ្ជើញ​ចូលរួម​វេទិកាហើយ​ប្រកាស​ការចាក់ផ្សាយ​ភាពយន្ត​ឯកសារនៃ​វេទិកា​កំពូលស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនៃ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​លើកទីពីរ​ក្រោម​ចំណងជើងថា​ “រួមគ្នា​បង្កើត​អនាគត”​ផងដែរ ។

    លោក​ Shen​ Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​បាន​ថ្លែងក្នុង​សុន្ទរកថាថា​ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​កំពុង​ក្តាប់ជាប់​ឱកាស​ប្រវត្តិសាស្ត្រ​យុគសម័យ ​5G​ ផ្តោតលើ​បច្ចេកទេស​គន្លឹះ​ បង្កើន​ល្បឿន​ការអភិវឌ្ឍ​សម្របសម្រួលគ្នា ​បង្កើត​និម្មាបនកម្ម​យុទ្ធសាស្ត្រ​ថ្មីស្រឡះ​ គឺ “5G+4K+AI” ​រីករាយ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​ពិគ្រោះគ្នា​ កសាង​ជាមួយគ្នា​និងចែក​រំលែកគ្នា​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​នៃប្រទេស​និងតំបន់​ដែល​ចូលរួម​គំនិតផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ​រៀនសូត្រគ្នា​ទៅវិញ​ទៅមក​ ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និងឈ្នះ-ឈ្នះ ​ដើម្បីជំរុញ​ការផ្លាស់ប្តូរ​និងចុះសម្រុង​គ្នារវាង​វប្បធម៌​ខុសគ្នា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស