孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ស្តីពីបច្ចេកទេសប្រើប្រាស់សម្រាប់ប្រព័ន្ធសារព័ត៌មាននៃវេទិកាអន្តរជាតិស្តីពីការផ្សព្វផ្សាយនិងភាពច្នៃប្រឌិតថ្មីដោយ 5G+4K នៃខ្សែក្រវាត់មួយនិងផ្លូវមួយបានសម្ពោធបើកនៅក្រុងប៉េកាំង

2019-04-22 14:34:00 cri

图片默认标题_fororder_384665169

    ពិព័រណ៍ស្តីពី​បច្ចេកទេស​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​សារព័ត៌មាន​នៃវេទិកា​អន្តរជាតិ​ស្តីពី​ការផ្សព្វផ្សាយ​និង​ភាពច្នៃប្រឌិតថ្មី​ដោយ ​5G+4K នៃ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ដែល​ប្រមូលផ្តុំ​បច្ចេកទេស​ផ្សព្វផ្សាយ​នៃប្រព័ន្ធ​សារព័ត៌មាន​ថ្មី​ឈានមុខ​លើទូទាំង​ពិភពលោក​បាន​សម្ពោធបើក​នៅ​មជ្ឈមណ្ឌល​មីឌីយ៉ា​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី២១​ខែមេសា ​។ លោក​ Xulin ​អនុរដ្ឋមន្ត្រីនៃ​ក្រសួង​ឃោសនាការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​ការិយាល័យ​ព័ត៌មាននៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ និងលោក​ Shen​ Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​នេះ ។

图片默认标题_fororder_75074160

图片默认标题_fororder_343492882

    ពិព័រណ៍​លើកនេះ​គឺរៀបចំ​ដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​ អង្គភាពរួម​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ទូរទស្សន៍​ផ្លូវសូត្រ​និង​ក្រុមហ៊ុន​គ្រឿងបរិក្ខារ​អន្តរជាតិ​ដ៏ល្បីឈ្មោះ​ជាដើម ​បានផ្តល់​វេទិកា​មួយ​សម្រាប់​ការបង្ហាញ ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ទំនើបរវាង​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ ។

图片默认标题_fororder_471768113

    ចាប់តាំងពី​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​បង្កើត​ឡើង​ជាងមួយឆ្នាំ​កន្លងទៅ​នេះ ​បាន​បង្កើត​វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​ថ្មី​បច្ចេកទេស​ 5G ថ្នាក់​ជាតិទីមួយ ​ហើយ​សម្រេច​ការផលិត​វីដេអូ​រូបភាព​ភ្លឺច្បាស់​ទម្រង់ ​4K និង​ការផ្ញើតាម​សេវា​បណ្តាញ 5G​ ជាលើក​ដំបូង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស