徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តីខ្សែក្រវាត់មួយនិងផ្លូវមួយបោះពុម្ពផ្សាយលើកដំបូងនៅរដ្ឋធានីបង់ក្លាដេសដើម្បីអបអរទទួលវេទិកាកំពូលអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ

2019-04-22 10:55:32 cri

图片默认标题_fororder_webwxgetmsgimg (2)

图片默认标题_fororder_webwxgetmsgimg (4)

   

ដើម្បី​អបអរទទួល​វេទិកាកំពូល​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​លើកទី ២ វិទ្យាស្ថាន​ភាសា​ទំនើប​នៃសកលវិទ្យាល័យ​ដាកា​ប្រទេសបង់ក្លាដេស​បាន​រៀបចំធ្វើ​ពិធី​បោះពុម្ព​ផ្សាយ​លើកដំបូង​នូវ​ទស្សនាវដ្តី​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​កាលពី​ថ្ងៃទី ២០ ខែមេសា ។ លោកបណ្ឌិត​Gowher Rizvi ទីប្រឹក្សា​កិច្ចការអន្តរជាតិ​នៃខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បង់ក្លាដេស​បានថ្លែង​ក្នុងពិធីថា ប្រទេសបង់ក្លាដេស​ស្វាគមន៍​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​របស់ប្រទេសចិន ដោយសារ​វាមិនគ្រាន់តែ​សមស្របនឹង​និន្នាការ​អភិវឌ្ឍន៍​អន្តរជាតិ​ប៉ុណ្ណោះទេ ថែមទាំង​ក៏សមស្របនឹង​កិច្ចការអភិវឌ្ឍន៍​ជាអាទិភាព​នៃប្រទេស​បង់ក្លាដេស​ផងដែរ ។

图片默认标题_fororder_webwxgetmsgimg (3)

图片默认标题_fororder_webwxgetmsgimg (5)

    លោក​Nasim Mahmmud នាយកប្រតិបត្តិ​នៃមូលនិធិ​អាស៊ីបូព៌ា​នៃប្រទេសបង់ក្លាដេស​បាន​ឧទ្ទេសនាមថា ការបង្កើត​ទស្សនាវដ្តី​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកជំនាញការ បញ្ញាវន្ត​និង​សិល្បករ​នៃប្រទេសបង់ក្លាដេស ។ ឥទ្ធិពល​របស់ប្រទេសចិន​ក្នុងវិស័យ​វប្បធម៌​និងអប់រំ​ជាដើម​នៅប្រទេស​បង់ក្លាដេស​កាន់តែមាន​ភាពស៊ីជម្រៅ​ជារៀងរាល់ថ្ងៃ ។ ដូច្នេះ​យើង​យល់ឃើញថា បច្ចុប្បន្ន​គួរតែមាន​ទស្សនាវដ្តីមួយ​ដែល​ឧទ្ទេសនាម​ពីប្រទេសចិន​បែបនេះ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស