魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយគឺមានប្រភពពីប្រទេសចិនហើយជារបស់ពិភពលោក

2019-04-22 16:30:13 cri

图片默认标题_fororder_春风习习●“一带一路”之一1

    នៅ​ឆ្នាំ២០១៣ ​លោក​ស៊ីជីនភីង ​មេដឹកនាំកំពូល​របស់​ប្រទេសចិន​បាន​លើកឡើងនូវ​គំនិតផ្តួចផ្តើម​ស្តីពីខ្សែ​ក្រវាត់មួយ​និងផ្លូវមួយ ​។ ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងទៅនេះ​ គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​បានប្រែ​ពីគោលបំណង​ទៅជា​ការពិត​ជាក់ស្តែង ​មាន​ប្រទេស​ចំនួន​១២៦និង​អង្គការ​អន្តរជាតិ​ចំនួន២៩​បានចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ជាមួយ​ភាគីចិន​ ​មិត្តភក្តិ​របស់​ប្រទេសចិន​បាន​គ្របដណ្តប់​ទ្វីបអាស៊ី​ អាហ្វ្រិក ​អឺរ៉ុប ​អូសេអានី​និង​អាមេរិកឡាទីន ។​

    ជាង២១០០​ឆ្នាំមុន ​លោក​ Zhangqian​ នៃរជ្ជកាល​ហាន់​ប្រទេសចិន​បាន​រ៉ាប់រង​បេសកកម្ម​សន្តិភាព​និងមេត្រីភាព​ ទៅទស្សនា​អាស៊ីកណ្តាល​ពីរលើក ​ដែល​បើកទ្វារ​ទំនាក់ទំនង​មេត្រីភាព​រវាង​ប្រទេស​ចិននិង​ប្រទេស​អាស៊ីកណ្តាល​នានា​ ព្រមទាំង​ផ្លូវសូត្រ​មួយ​ដែល​ឆ្លងកាត់ពី​ទិសខាងកើត​ទៅខាងលិច​និងតភ្ជាប់​ទ្វីបអឺរ៉ុបនិង​អាស៊ី ។

    កាលពី​ខែកញ្ញា ​ឆ្នាំ​ ២០១៣​ កន្លងមក ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​លើកឡើង​ជា​ដំបូង​នូវ​គំនិត​នៃ​"ខ្សែក្រវាត់​សេដ្ឋកិច្ច​តាម​ផ្លូវសូត្រ"​នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន។​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​"ដរាបណា​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាពគ្នា​និង​ការជឿទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ សមភាព​និង​ការ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក ​បរិប័ន្ន​និង​ការ​រៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅមក ​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ ​បណ្តាប្រទេស​ដែល​មាន​ពូជសាសន៍ ​ជំនឿ​និង​វប្បធម៌​ខុសគ្នា​អាច​ចែក​រំលែក​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​រួមគ្នា។​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ប្រើ​រូបមន្ត​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ភាពច្នៃប្រឌិតថ្មី​ដើម្បី​កសាង​"ខ្សែក្រវាត់​សេដ្ឋកិច្ច​តាម​ផ្លូវ​សូត្រ"​ជាមួយគ្នា។​

    កាលពី​ខែតុលា ​ឆ្នាំដដែល​នោះ ​លោក ​ស៊ីជីនភីង ​បាន​លើកឡើង​បន្ថែមទៀត​នូវ​គំនិត​នៃ​ផ្លូវ​សូត្រ​លើ​សមុទ្រ​សតវត្ស​ទី​ ២១ ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​លោកបាន​ថែ្លងថា ​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ផ្លូវ​សូត្រ​លើ​សមុទ្រ​តាំងពី​សម័យបុរាណ​មក ​ប្រទេសចិន​មានឆន្ទៈ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នានា​ដើម្បី​រួមគ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​សតវត្ស​ទី​ ២១ ​។

    គំនិត​ផ្តួចផ្តើមខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយគឺ​ជា​គំនិត​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​លើក​ឡើង​​ដោយ​លោក​ស៊ីជីនភីង ​ស្នូល​នៃ​គំនិត​នេះ​គឺ​ចាត់​ទុក​កិច្ច​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ខ្សែ​សំខាន់​ បង្កើន​ការ​តភ្ជាប់​គ្នា​ក្នុង​គ្រប់​ផ្នែក​ ​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក ​និង​វេទិកា​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​។

    ស្មារតី​ផ្លូវ​សូត្រ៖សន្តិភាព​និង​កិច្ច​សហប្រតិបត្តិការ​ ​ការ​បើកទូលាយ​និង​បរិយាបន្ន័ ​រៀនសូត្រ​ពី​គ្នា​និង​យក​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញទៅមក​និង​ឈ្នះ-ឈ្នះ។​

    គោលការណ៍​ស្តីពី​ពិភាក្សា​រួម​គ្នា​ ​កិច្ច​កសាង​រួម​គ្នា​និង​ចែក​រំលែក​ជា​មួយ​គ្នា ៖​ការ​ពិភាក្សា​ជា​មួយ​គ្នា​គឺ​ ​ប្រមូលមតិនិង​ប្រាជ្ញា​យ៉ាង​ទូលំទូលាយ ​ទាំង​អស់​គ្នា​ពិគ្រោះពិភាក្សា​សម្រាប់​ធ្វើ​ការ ​កិច្ច​កសាង​រួម​គ្នាគឺ​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​និង​អស់​សមត្ថភាព​របស់​ខ្លួន ​ការ​ចែក​រំលែក​ជា​មួយ​គ្នា​គឺ ​ធ្វើ​ឲ្យ​សមិទ្ធិផល​នៃ​កិច្ច​កសាង​អំណោយ​ផល​ដល់​ប្រជាជន​ឲ្យ​បាន​កាន់តែ​ច្រើន​និង​កាន់តែ​យុត្តិធម៌។​

    លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន​ធ្លាប់​មាន​ប្រសាសន៍​ជា​ច្រើន​លើក​ថា​ គំនិត​ផ្តួច​ផ្តើម​ស្តីពី​”ខ្សែ​ក្រវាត់​មួយ​និងផ្លូវ​មួយ” មិនមែន​កសាង​ដោយ​ប្រទេស​ណាមួយ​ទេ​ គឺ​ស្វាគមន៍​ប្រទេស​នានា​រួម​គ្នា​ចូលរួម​ការ​កសាង​ ។ មិនមែនស្វែងរក​ក្របខ័ណ្ឌ​អំណាច​ទេ​ គឺ​ដើម្បី​គាំទ្រ​ប្រទេស​នានា​ឲ្យ​ទទួល​បាន​ការអភិវឌ្ឍ​រួម​ ។  គំនិត​ផ្តួច​ផ្តើម​ស្តីពី​”ខ្សែក្រវាត់មួយ​និងផ្លូវ​មួយ” ជា​គម្រោង​របស់​ចិនដើម្បី​សម្រេច​បាន​នូវ​ការអភិឌ្ឍគ្នា​និង​ភាព​រុងរឿង​លើ​ពិភពលោក​ដែល​ជា​គោល​បំណង​រួម​របស់​ប្រជាជននៃបណ្តា​ប្រទេស​នានា​ ។

图片默认标题_fororder_春风习习●“一带一路”之一2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស